ព័ត៌មានទាន់ហេតុការណ៍៖

គ្រាន់តែសត្វឆ្កែខាំគ្នាក្លាយជាហិង្សាកាប់ដាច់ម្រាមដៃគួរឲ្យញាក់សាច់

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលស្រុកបានឃាត់ខ្លួនបុរសសង្ស័យម្នាក់ ខណៈបានយកពូថៅកាប់ទៅលើអ្នកដទៃបណ្ដាលអោយដាច់ម្រាមដៃគ្រាន់តែរឿងសត្វឆ្កែខាំគ្នាសោះ។

ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង៧ព្រលប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ នៅភូមិក្បាលថ្នល់ឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា បុរសសង្ស័យមានឈ្មោះ ឆាំ សាលី (ហៅ ដឿក សាលី) អាយុ ៥៤ ឆ្នាំមុខរបរកសិករមានទីលនៅភូមិឃុំខាងលើ។ រីឯបុរសរងគ្រោះមានឈ្មោះ សូ សុធាត អាយុ៣៩ឆ្នាំ មានទីលំនៅរបងជាប់ភូមិគ្នា) ដោយរងរបួសដាច់ម្រាមដៃស្ដាំ សន្លប់នឹងកន្លែង។

សមត្ថកិច្ចនគរបាលបន្តថា មូលហេតុដោយសារជនសង្ស័យ ឈ្មោះ ឆាំ សាលី យកជំពាមកៅស៊ូទៅបាញ់ឆ្កែរបស់ខ្លួន ដែលកំពុងខាំគ្នានៅផ្ទះរបស់ជនរងគ្រោះ ហើយប្រពន្ធបានឃើញ ក៏ស្ដីបន្ទោសអោយ គ្រាន់តែសត្វឆ្កែខាំគ្នា ចាំបាច់យកជំពាមកៅស៊ូបាញ់ធ្វើអ្វី ក៏កើតជាជម្លោះ ធ្វើអោយជនសង្ស័យខឹងខ្លាំងបានយកពូថៅ ពីផ្ទះទៅកាប់ ទៅលើជនរងគ្រោះជាប្ដីតែម្ដង។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមណ្ដលសុខភាព រីឯជនបង្កត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនបញ្ជូនមកប៉ុស្តិ៍រដ្ឋបាលដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ យឹម សុថាន

abc abc (1) abc (2)


ចែករំលែក៖