ព័ត៌មានទាន់ហេតុការណ៍៖

គ្រាប់មិនទាន់ផ្ទុះ៤គ្រាប់ ត្រូវប្រជាពលរដ្ឋប្រទះឃើញ ប្រគល់ឲ្យ​អង្គការហេឡូត្រាស់ យកទៅកម្ទេចចោល

ចែករំលែក៖

ខេត្តសៀមរាប៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៤គ្រាប់ ដែលនៅសេសសល់ ពីសម័យ​សង្គ្រាម ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅទីតាំងផ្សេងគ្នា រសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាម និង ប្រជាពលរដ្ឋ នៅឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។

តាមប្រភពពីសមត្ថកិច្ចនគរបាលខេត្តបានប្រាប់ថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៤គ្រាប់ ត្រូវបានសមត្ថកិច្ចមូលដ្ឋានប្រគល់ឱ្យខាង អង្គការ ហេឡូ ត្រាស់ កំទេចចោល។ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះប្រភេទ​មីន០១គ្រាប់ និង គ្រាប់ធុន៦០មម​ ០២ គ្រាប់ ត្រូវបានប្រជាពលរដ្នស្ថិតនៅភូមិភ្នំក្រោម សង្កាត់សៀមរាបក្រុងសៀមរាមរកឃើញ និងប្រជាពលរដ្ឋ នៅឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្ត​សៀមរាប ក៏បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិន​ទាន់​ផ្ទុះធុន ១០៥ មីល្លីម៉ែត្រ១គ្រាប់ទៀត។​

ប្រភពបានបន្តថា បន្ទាប់ពីបាន​រាយ​ការណ៍​ជូន​សមត្ថកិច្ចនគរបាល​នៅ​មូល​ដ្ឋាន ហើយ​ត្រូវកម្លាំងជំនាញ ចុះទៅត្រួតពិនិត្យ និង រក្សា​ទុកនៅកន្លែងដដែល ព្រមទាំងបានដាក់​ស្លាកស​ញ្ញា​សម្គាល់ឱ្យមានសុវត្តិភាព ដើម្បីរង់ចាំអង្គភាពជំនាញហេឡូត្រាស់ចុះមក និង ធ្វើការប្រគល់ជូន នៅវេលាម៉ោង ៩ និង០០នាទីព្រឹក ថ្ងៃទី១៤ ខែ​កក្កដា ឆ្នាំ២០១៧នេះ ដើម្បីយកទៅ​កំទេច​ចោល៕ ប៊ុន រិទ្ធី


ចែករំលែក៖