ព័ត៌មានទាន់ហេតុការណ៍៖

គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ត្រូវបាននគរបាលស្រុកជីក្រែងប្រគល់អង្គការដោះមីនកម្ពុជាយកទៅកម្ទេចចោល

ចែករំលែក៖

ខេត្តសៀមរាប៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ត្រូវបានកម្លាំង សមត្ថកិច្ចប្រមូលបានរួចប្រគល់ឲ្យទៅអង្គកាដោះមីនកម្ពុជា នៅល្ងាច ថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ដោយសហការរវាងអធិការដ្ឋានស្រុកជីក្រែងជាមួយអង្គការដោះមីនកម្ពុជាបានរុក្ខរកគ្រាប់មិនទាន់ផ្ទុះ នៅចំណុចភូមិប៉ាតត ឃុំគោកធ្លកក្រោមស្រុកជីក្រែង ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ការរុករកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលសេសសល់ពីសម័យសង្គ្រាម កប់ក្នុងដីនៅកន្លែងកាយដីជិកស្រះចំនួន២៥គ្រា ប់និងដែកសំបកគ្រាប់ចំនួន៦គីឡូក្រាម គ្រាប់ទាំងនេះជាប្រភេទគ្រាប់៨២មីលីម៉ែតចំនួន១៤គ្រាប់, ប្រភេទគ្រាប់បេ៤០មួយគ្រាប់ និងក្បាលគ្រាប់អឹម១៦ចំនួន១០គ្រាប់។

បច្ចប្បន្នគ្រាប់យុទ្ធភ័ណ្ឌទាំងនោះត្រូវបានកម្លាំងនគរបាលស្រុកបានប្រគល់ជូនទៅអង្គការដោះមីនកម្ពុជាដើម្បីយកទៅកំទេចចោល ៕ ប៊ុនរិទ្ធី


ចែករំលែក៖