ព័ត៌មានទាន់ហេតុការណ៍៖

គ្រូបង្រៀនភាសាចិនដែលចោរឆក់ធាក់ឲ្យ ដួលម៉ូតូមិនទាន់បាត់បង់ជីវិតទេ

ចែករំលែក៖

ភ្នំពេញ ៖ ជារឿងមួយស្មានមិន​ដល់ ដែលស្ត្រីជាគ្រូបង្រៀនភាសាចិនម្នាក់ត្រូវ ចោរឆក់កាបូបធាក់ធ្លាក់ពីលើម៉ូតូបែក ក្បាលហូរឈាមសន្លប់ស្តូកស្តឹង ហើយ ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែល គ្រូពេទ្យនៅទីនោះបានប្រាប់ថា បាត់បង់ ជីវិតទៅហើយនោះ បែរជាមានជីវិតរស់នៅ ឡើងវិញ ខណៈដែលក្រុមគ្រួសារញាតិ មិត្តជួលរោង និងទិញក្តារមឈូសត្រៀម បម្រុងធ្វើបុណ្យសពតាមប្រពៃណីទៅ​ ហើយនោះ ។

អ្នកស្រី សេង អេង អាយុ៦៨ឆ្នាំ ជន ជាតិខ្មែរ មុខរបរគ្រូបង្រៀនភាសាចិន សាលាឈុន ជីង ស្នាក់នៅផ្ទះេលខ១៥អា ផ្លូវលេខ២៥៧​ សង្កាត់បឹងសាឡាង ខណ្ឌ ទួលគោក ត្រូវបានក្រុមចោរឆក់មានចំនួន មិនតិចជាង៥នាក់ ជិះម៉ូតូ៣គ្រឿងធ្វើ សកម្មភាពឆក់កាបូបលុយរបស់អ្នកស្រី នៅវេលាម៉ោង៦និង៤៥នាទីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ ត្រង់មុខផ្ទះលេខ២៦ ផ្លូវលេខ២៣០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌ ទួលគោក បណ្តាលឲ្យអ្នកស្រីបាត់បង់ កាបូបលុយ ពណ៌ស្វាយ១ និងបានធ្លាក់ពី លើម៉ូតូរងរបួសធ្ងន់ គ្រាដែលជិះម៉ូតូឌុបចេញ ពីមន្ទីរពេទ្យនៅម្តុំដេអិនសំដៅទៅផ្ទះនៅ ជិតកន្លែងកើតហេតុខាងលើ ហើយត្រូវ បានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតភ្លាមៗ។ អ្នកស្រី សេង អេង ត្រូវបានក្រុមគ្រូពេទ្យ ជួយសង្គ្រោះអស់រយៈពេលជាច្រើនម៉ោង រហូតដល់ម៉ោង១រសៀលថ្ងៃកើតហេតុ អ្នកស្រីត្រូវបានគ្រូពេទ្យអះអាងថា បាត់ បង់ជីវិតទៅហើយ ទើបក្រុមគ្រួសាររៀបចំ ធ្វើរោង និងទិញក្តារមឈូសបំណងធ្វើ បុណ្យជូនអ្នកស្រីតាមប្រពៃណី ប៉ុន្តែអ្វី ដែលគួរឲ្យរំភើបចិត្តនោះគឺគ្រាដែលក្រុម គ្រួសាររៀបនឹងលើកសពដាក់ក្តារមឈូស ទៅហើយនោះ ស្រាប់តែដង្ហើមរបស់អ្នក ស្រីមានឡើងវិញធ្វើឲ្យក្រុមគ្រួសារជ្រួល ច្របល់ និងត្រេកអរក្រៃលែងក៏ប្រញាប់ ប្រញាល់ដឹកអ្នកស្រីទៅកាន់មន្ទីរពេទ្យ កាល់ម៉ែតដើម្បីសង្គ្រោះអាយុជីវិតជាបន្ត ទៀត ដែលមកដល់ពេលនេះអ្នកស្រីកំពុង ស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅឡើយ។

ករណីមនុស្សស្លាប់ហើយរស់ឡើងវិញ នេះវាជាអម្ពូតហេតុចម្លែកមួយកម្រនឹង បានជួបប្រទះណាស់គ្រាដែលមនុស្ស ស្លាប់ ហើយក្រុមគ្រួសាររៀបចំធ្វើបុណ្យ សពតាមប្រពៃណីរួចទៅហើយបែរជាមាន ជីវិតរស់ឡើងវិញ ។

ប្រភពពីសមត្ថកិច្ចនគរបាលខណ្ឌ ចំការមនបានឲ្យដឹងថា ក្នុងហេតុការណ៍ ចោរឆក់កាបូបអ្នកស្រី សេង អេង កាលពី ព្រឹកថ្ងៃទី២៥ ខែមិថុនានោះ កម្លាំងនគរ បាលខណ្ឌចំការមនបានបើកការស្រាវជ្រាវ ភ្លាមៗរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ ម្នាក់ក្នុងចំណោមបក្ខពួក៥ ឈ្មោះ ម៉ូវ ចាន់ និមិត្ត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិត ប្រាកដ មានទីលំនៅភូមិឫស្សីស្រស់ សង្កាត់ និរោធ ខណ្ឌច្បារអំពៅ ដោយឃាត់ខ្លួននៅ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។ ជនសង្ស័យរូបនេះត្រូវបានប្រជាពលរដ្ឋ មានកំហឹងខ្លាំងក្លាព្រួតវាយយ៉ាងចាស់ដៃ បើទោះបីជាសមត្ថកិច្ចរារាំងមិនឲ្យមាន ប្រើអំពីហិង្សាយ៉ាងណាក៏ដោយ នៅពេល ដែលសមត្ថកិច្ចកំពុងឃាត់ខ្លួនបណ្តើរទៅ អធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បី សាកសួររកបក្ខពួក និងចាត់ការតាមច្បាប់ នោះ ។

គួរបញ្ជាក់ថា ករណីឆក់កាបូប ទូរស័ព្ទ និងសម្ភារប្រើប្រាស់តាមផ្លូវសាធារណៈ ក្នុងរាជធានីភ្នំពេញបានកើតឡើងស្ទើរ រៀងរាល់ថ្ងៃដែលក្នុង​នោះធ្វើឲ្យជនរង គ្រោះខ្លះបាត់បង់សម្ភារ ខ្លះរងរបួសធ្ងន់- ស្រាល ពិការ​ និងបាត់បង់ជីវិតក៏មាន ។

ជាក់ស្តែងដូចករណីខាងលើនៅពេល ដែលស្ត្រីរងគ្រោះទើបតែជិះម៉ូតូឌុបចេញ ពីមន្ទីរពេទ្យជិតទៅដល់ផ្ទះហើយនោះត្រូវ ក្រុមជនសង្ស័យដែលសុទ្ធសឹងជាក្មេងស្ទាវ បានធ្វើសកម្មភាពឆក់យកកាបូបដៃពណ៌ ស្វាយរបស់ស្រ្តីរងគ្រោះទៅបាត់បន្សល់ ទុកជនរងគ្រោះដេកដួលសន្លប់នៅក្នុង ថ្លុកឈាមមើលទៅគួរឲ្យខ្លោចផ្សាបំផុត។ ដូច្នេះគួរតែសមត្ថកិច្ចមានវិធានការទប់ ស្កាត់បទល្មើសទាំងនេះឲ្យបាន ៕ ស តារា


ចែករំលែក៖