ព័ត៌មានទាន់ហេតុការណ៍៖

គ្រូបង្រៀនភាសាចិនម្នាក់ ត្រូវចោរឆក់កាបូប ប្រើអំពើហិង្សា ធាក់ជនរងគ្រោះធ្លាក់ពីលើម៉ូតូរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ អ្នកគ្រូបង្រៀនភាសាចិន សាលា ឈុនជីង ត្រូវក្រុមចោរឆក់កាបូបមានគ្នាប្រមាណជា៥នាក់ បានធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះ ខណៈដែលគាត់កំពុងជិះម៉ូតូឌុបត្រឡប់មកពីពេទ្យមកផ្ទះវិញ ក៏ត្រូវជនសង្ស័យធ្វើសកម្មភាពឆក់កាបូប ប្រើអំពើហិង្សា ដោយធាក់ជនរងគ្រោះធ្លាក់ពីលើម៉ូតូរងរបួសធ្ងន់ ដួលប៉ះទង្គិចក្បាល កំពុងសង្រ្គោះនៅមន្ទីរពេទ្យរុស្ស៊ី ។

ករណីខាងលើនេះ បានកើតឡើងកាលពី វេលាម៉ោង ប្រហែល៦:៤៥នាទីព្រឹកនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះលេខ ២៦ ផ្លូវលេខ២៣០ ក្រុមទី១៦ ភូមិ៦ សង្កាត់ទឹកល្អក់ ទី៣ ខណ្ឌទួលគោក រាជធានី ។

អំពើលួចមាន ស្ថានទម្ងន់ទោស ដោយសារការប្រើអំពើហិង្សា ( ឆក់កា បូប បណ្តាលឲ្យជនរងគ្រោះធ្លាក់ពីលើម៉ូតូរងរបួស ធ្ងន់ )បង្ករឡើងដោយជនល្មើសមួយក្រុមជាប្រភេទក្មេង ស្ទាវ មានអាយុប្រហែល ១៧ ដល់ក្រោម ២០ឆ្នាំ ជិះម៉ូ តូបីគ្រឿងម៉ាក Honda C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ គ្មានពាក់ស្លាកលេខ ចំនួនពីរគ្រឿង និងម៉ូតូមួយគ្រឿង ទៀតម៉ាក Honda Icon ពណ៌ស-លឿង ។

ជនរងគ្រោះឈ្មោះ សេង អេង ភេទស្រី អាយុ ៦៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូបង្រៀនភាសាចិន សាលា ឈុនជីង ស្នាក់នៅផ្ទះលេខ១៥Aផ្លូវលេខ២៥៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ (រងរបួសធ្ងន់ដោយសារការដួលប៉ះទង្គិចក្បាល កំពុងសង្រ្គោះនៅមន្ទីរពេទ្យរុស្ស៊ី ) ។

សម្ភារៈបាត់បង់ ៖ កាបូបដៃពណ៌ស្វាយ ០១ ។

តាមការបំភ្លឺរបស់សាក្សីឈ្មោះ ប៊ិន ថុន ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ ជាអ្នករត់ម៉ូតូ ឌុប ( ឌុបជនរងគ្រោះ ) បានអះអាងប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ៦:១៥នាទី ជនរងគ្រោះបានជិះម៉ូតូឌុបទៅពិនិត្យឈាមនៅគ្លីនិច (យូ ម៉េត )ដែលមានទីតាំងនៅជិតស្តុបដេអិន ផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ រហូតដល់ម៉ោងប្រហែល ៦:៤៥នាទី បានជិះម៉ូតូឌុប ត្រឡប់មកផ្ទះវិញ មកដល់ចំណុចកើតហេតុ ជិតដល់ផ្លូវ បត់ចូលផ្ទះ ម៉ូតូឌុបបានបង្អង់ល្បឿនម៉ូតូដើម្បីបត់ចូល ផ្ទះ ពេលនោះស្រាប់តែក្រុមជនល្មើសបានជិះម៉ូតូមកពី ក្រោយ ហើយបានអែបខាងឆ្វេងឆក់យកកាបូបពីដៃជន រងគ្រោះតែពេលនោះជនរងគ្រោះចាប់ទាញយកកាបូប វិញ ទើបជនល្មើសបានចាប់ទាញយកកាបូបម្តងទៀត បណ្តាលឲ្យជនរងគ្រោះធ្លាក់ពីលើម៉ូតូបោកទង្គិច ក្បាលនឹងថ្នល់សន្លប់នៅនឹងកន្លែងកើតហេតុ ( ម៉ូតូ Honda C125 ពណ៌ខ្មៅ ស៊េរី2017 គ្មានពាក់ស្លាក លេខជាអ្នកធ្វើកម្មភាពឆក់ ) ក្រុមជនល្មើសបានយកកា បូបរបស់ជនរងគ្រោះ ជិះម៉ូតូតាមផ្លូវលេខ២៣០ ឆ្ពោះ ទៅទិសខាងលិច គេចខ្លួនបាត់តែម្តង ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្តសង្រ្គោះ បញ្ជូនទៅសង្រ្គោះបន្ទាន់នៅ មន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងឯកសារ និងធ្វើការស្រាវជ្រាវ ក្រុមជនសង្ស័យទាំងអស់នោះដើម្បីចាត់ការតាមច្បាប់ ៕ស តារា


ចែករំលែក៖