ព័ត៌មានទាន់ហេតុការណ៍៖

គ្រូបង្វឹកបិសាចក្រហមត្រៀមសំណើទឹកប្រាក់២០០លានផោន សម្រាប់ទិញកីឡាករនារដូវក្តៅខាងមុខ

ចែករំលែក៖

លោក Jose Mourinho គ្រូបង្វឹកបិសាចក្រហម Man United កំពុងត្រៀមសំណើរកញ្ចប់ថវិកានៅទឹកប្រាក់ប្រមាណ២០០លានផោន ដើម្បីប្រមាញ់យកកីឡាករលំដាប់អន្តរជាតិមួយចំនួនដើម្បីមកពង្រឹងក្រុម នារដូវក្តៅពេលបញ្ចប់រដូវកាលអង់គ្លេស Premier Ship 2016-2017 នេះ។

អ្នកចាត់កាទូទៅលោក Jose Mourinho ដែលទើបតែដឹកនាំក្លិប Man United បំបាក់ម្ចាស់ផ្ទះឆ្មាខ្មៅ Sunderland ដោយលទ្ធផល ៣-០ ជាមួយនឹងលទ្ធផលមិនដែលចាញ់ សម្រាប់២១ប្រកួតជាប់គ្នាកន្លងមក។

កីឡាករដែលស្ថិតនៅក្នុងក្រសែភ្នែក និង ការតាមដានប្រកបដោយការយកចិត្តទុកដាក់ និង មានបំណងនាំយកមកនារដូវក្តៅខាងមុខរបស់គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ មានដូចជា៖

១-ខ្សែប្រយុទ្ធឆ្នើម Antoine Griezmann របស់ក្លិប At.Madrid ដែលលោក Mourinho ចង់បានយកមកលេងដោយមានការគាំទ្រពីកីឡាកររួមជាតិគឺ Paul Pogba ជាមួយនិងតម្លៃខ្លួនមហាសាល និងអាចដូចគ្នាគឺ៨៩លានផោនផងដែរ។ ប៉ុន្តែត្រូវបានគ្រូបង្វឹកក្រុម At.Madrid បង្ហើបថា Griezmann នឹងចុះកុងត្រាបន្តទៀតដោយមិនទៅលេងឲ្យក្លិបណានោះទេ។

២-ខ្សែបម្រើការពារ Eric Dier កំពុងលេងអោយក្លិប Spur ជាមួយនឹងសំណើ៤០លានផោន។

៣-ខ្សែការពារ Djibril Sidibe កំពុងលេងឲ្យក្លិប Monaco អាចលេងបានទាំងខាងឆ្វេង និងខាងស្តាំ ក្នុងតម្លៃ២២លានផោន។

៤-កីឡាករ Benjamin Mendy ខ្សែបម្រើ-ការពារមានតម្លៃ១៥លានផោន។

៥-កីឡាករ Tiemoue Bokayoko ខ្សែបម្រើ មានតម្លៃខ្លួនប្រហែល៣៥លានផោន។

៦-កីឡាករវ័យក្មេងសញ្ជាតិព័រទុយហ្គាល់កំពុងលេងឲ្យក្លិបយក្ស Bayern Munich គឺ Renato Sanches មិនទាន់ដឹងតម្លៃខ្លួន ។

អ្នកចាត់ការក្រុមបិសាចក្រហមរូបនេះ បានព្រមានកីឡាករវ័យក្មេងដែលបច្ចុប្បន្ន កំពុងលេងឲ្យក្លិបឲ្យបង្កើនសមត្ថភាពលេងឲ្យបានល្អ និងប្រកបដោយភាពអត់ធ្មត់ ប៉ុន្តែវាជារឿងពិបាកសម្រាប់កសាងក្រុមមួយដែលមានកីឡាករក្មេងៗឲ្យទទួលបាន ជ័យជម្នះ ហើយនេះគឺជាអ្វីដែលលោកត្រូវប្រឈម និងត្រូវដោះស្រាយ។

ក្លិបបិសាចក្រហមបានចំណាយទឹកប្រាក់ប្រមាណ ១៤៩លានផោនកាលពីដើមរដូវកាលនាំយកកំពូលកីឡាករឆ្នើមមានដូចជា Eric Bailly មកពីក្លិប Villareal ក្នុងតម្លៃ៣០លានផោន, ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែត Zlatan Ibrahimovic មកពីក្លិប Paris Saint Germain ដោយគ្មានតម្លៃខ្លួន, កីឡាករខ្សែបម្រើប្រយុទ្ធ Henrikh Mkhitaryan មកពីក្លិប Dortmund ក្នុងតម្លៃខ្លួន៣០លានផោន និង កីឡាករកំណត់ត្រាថ្លៃបំផុតរបស់ពិភពលោកសញ្ជាតិបារាំង Pau Labile Pogba ក្នុងតម្លៃ៨៩លានផោន ប៉ុន្តែសម្រាប់ខែមករា ឆ្នាំ២០១៧ អំឡុងពេលទីផ្សារកីឡាករបានបើកក្លិប ManUnited ខកខានមិនបានទិញយកកីឡាករណាម្នាក់នោះទេ។

ក្លិបក៏បានត្រៀមឲ្យកីឡាករជើងចាស់Michael Carrick ចាកចេញនៅបំណាច់រដូវកាលនេះ បន្ទាប់ពីនៅជាមួយក្លិបបិសាចក្រហម១១រដូវកាលមកហើយ ។ ដូច្នេះជាហេតុផលដែលតម្រូវឲ្យក្លិបត្រៀមនាំយកកីឡាករមួយចំនួនមកលេងឲ្យខាងតែបាននារដូវក្តៅខាងមុខ។

សូមបញ្ជាក់ថា ក្លិប Man United បច្ចុប្បន្នកំពុងឈរចំណាត់ថ្នាក់លេខ៥ នៅលើក្រុមកាំភ្លើងធំ និងត្រូវលេងក្នុងក្របខ័ណ្ឌ Europa League វគ្គ៨ក្រុមចុងដោយ ជើងទី១ប៉ះជាមួយក្រុម Anderlechtមកពីបែលហ្សុិក នៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែមេសានេះ៕ ដេវីត


ចែករំលែក៖