ព័ត៌មានទាន់ហេតុការណ៍៖

គ្រូបង្វឹក Everton ចាប់អារម្មណ៍ Memphis Depay របស់បិសាចក្រហម

ចែករំលែក៖

កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ប្រភពព័ត៌មានរបស់ភ្នាក់ងារ Thesun បានឲ្យដឹងថា នៅមុនពេល ដែលកីឡាករ Memphis រកគ្រាប់បាល់បានទៅដល់២គ្រាប់ជួយឲ្យក្រុមជម្រើសជាតិហូឡង់ យកឈ្នះក្រុមជម្រើសជាតិ Luxembourg លោកRonald Koeman គ្រូបង្វឹកក្លិប Everton បាននិយាយថា លោកពិតជាចាប់អារម្មណ៍ទៅលើកីឡាករបម្រើស្លាបម្នាក់នេះក្នុងចូលរួមជា មួយក្លិប Everton ។

ចូលដល់រដូវកាលថ្មីនេះ កីឡាករវ័យក្មេងសញ្ជាតិហូឡង់រូបនេះ មិនអាចបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍ណាឡើយសម្រាប់គ្រូបង្វឹកលោក Jose Mourinho ជាពិសេសនៅពេលដែលកីឡាករ Ibrahimovic និងកីឡាករវ័យក្មេង ជាច្រើនទៀតកំពុងស្ថិតនៅក្នុងជម្រើស១១នាក់ដំបូងរបស់បិសាចក្រហម ដែលធ្វើឲ្យ Memphis មិនអាចចូលលេងក្នុងជម្រើស១១នាក់ដំបូងនោះទេ ។

បើទោះបីជាមានព័ត៌មាន និងមិនសូវបានចូលលេងក្នុងជម្រើសដំបូង របស់ក្លិបបិសាចក្រហមក៏ដោយ ក៏កីឡាកររូបនេះនិយាយថា ខ្លួនមិនមានបំណងចង់ចាកចេញពីក្លិបមួយនេះទេ ។ ប៉ុន្តែគេអាចមើលឃើញថា ក្លិបបិសាចក្រហមពិតជាបានបើកទ្វារសម្រាប់ការធ្វើដំណើរចាកចេញនៅពេលណាមួយសម្រាប់កីឡាករសញ្ជាតិហុល្លង់រូបនេះ ៕

aew-2 aew aew-1


ចែករំលែក៖