ព័ត៌មានទាន់ហេតុការណ៍៖

គ្រូបិសាចក្រហមថា មានកិត្តិយសណាស់បានប៉ះក្រុមខ្លាំងអឺរ៉ុបនៅ UEFA Super Cup

ចែករំលែក៖

ក្រុមបិសាចក្រហម Manchester United ដែលម្ចាស់ពានរង្វាន់ Europa League នឹងត្រូវប៉ះក្រុមReal Madridម្ចាស់ជើងឯកទ្វីបអឺរ៉ុបChampions Leagueដើម្បីដណ្តើមពានរង្វាន់មួយទៀតដែលហៅថា UEFA Super Cup។

លោក Jose Mourinho អ្នកចាត់ការទូទៅក្លិបបិសាចក្រហមចាត់ ទុកថា ជំនួបនេះគឺជាកិត្តិយសបំផុតដោយកូនក្រុមរបស់គាត់ នឹងត្រូវប៉ះក្រុមល្អបំផុតរបស់ទ្វីបអឺរ៉ុបគឺReal Madrid។

អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់វ័យ៥៤ឆ្នាំរូបនេះបានថ្លែងថា “វាជាកិត្តិយសមួយ។ ក្រុមណាដែលឈ្នះ Europa League គួរតែមានអារម្មណ៍ថាមានកិត្តិយសដែលទទួលបានឱកាសតតាំងជាមួយក្រុមល្អបំផុតក្នុងទ្វីបអឺរ៉ុប ដែលជាម្ចាស់ជើងឯក Champions League”។

ការប្រកួតដណ្តើមពានរង្វាន់UEFA Super Cupនឹងធ្វើឡើងនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ ហើយក្លិបបិសាចក្រហមកំពុងតែត្រៀមខ្លួនក្នុងការដណ្តើមជើងឯកមួយនេះ៕ ដេវីត


ចែករំលែក៖