ព័ត៌មានទាន់ហេតុការណ៍៖

គ្រឿងចក្រឡេកាទ័រ បើកបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ហើយបើករត់គេចទៅបាត់

ចែករំលែក៖

ភ្នំពេញៈ បុរសម្នាក់រងរបួសធ្ងន់ ត្រូវបានក្រុមសង្រ្គោះរបស់អង្គភាព ៧១១ដឹកទៅសង្គ្រោះភ្លាមៗ ខណះកំពុងជិះម៉ូតូតាមផ្លូវ ត្រូវបាន គ្រឿងចក្រ ប្រភេទឡេកាទ័រ ( សម្រាប់លើកដាក់ឥវ៉ាន់ ) បើកថយមកបុក បណ្តាលឲ្យដួល ហើយបើករត់គេចទៅក្នុងភូមិបាត់ ។

ហេតុការណ៍​នេះបានកើតឡើង កាលពីវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ស្ថិងនៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះ មានឈ្មោះ ចាន់ ឈួន ភេទប្រុស អាយុ៦០ឆ្នាំ មានទីលំនៅភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

តាមប្រជាពលរដ្ឋនៅកន្លែងកើងហេតុ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ជិះម៉ូតូ មះយគ្រឿងម៉ាក ហុងដា សេ១២៥ សេរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DD-7308 តាមបណ្តោយផ្លូវជាតិលេខ៣ ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ស្រាប់តែ គ្រឿងចក្រ ឡេកាទ័រ បើកថយពីចិញ្ចើមផ្លូវ ធ្វើឲ្យ ដងដែក សម្រាប់លើកដាក់ឥវ៉ាន់ លៀន លយមកបុក ម៉ូតូរបស់ជនរងគ្រោះតែម្តង បណ្តាលឲ្យដួល រងរបួសធ្ងន់ ពលរដ្ឋរវល់តែនាំគ្នាចោមរោមមើល ជនរងគ្រោះ ជាឱកាស គ្រឿងចក្រ បើកចូលតាមផ្លូវលំ ក្នុងភូមិគេចទៅបាត់ បន្សល់ទុកតែជនរងគ្រោះ ត្រូវបានរថយន្តសង្រ្គោះដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូ ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកឲ្យជនរងគ្រោះ នៅប៉ុស្តិ៍ចោមចៅ២ ៕ សុខាសែនជ័យ


ចែករំលែក៖