ព័ត៌មានទាន់ហេតុការណ៍៖

គ្រោងបង្កើតគណៈកម្មការចុះវាសវែងតូបជូនអាជីវករផ្សារច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ៖ ផ្សារច្បារអំពៅដែលត្រូវអគ្គិភ័យឆេះឆាបកាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០១៨ កន្លងទៅ ឥឡូវនេះ គម្រោងសាងសង់ផ្សារ និងដំបូលរួចរាល់ជាស្ថាពរហើយ នៅសល់តែការចុះរៀបចំវាស់វែងបែកចែកតូបលក់ដូជូនអាជីវករដែលជាម្ចាស់តូបប៉ុណ្ណោះ ។

មន្ត្រីសាលាខណ្ឌច្បារអំពៅបានឲ្យដឹងថា តាមកិច្ចសន្យាសាងសង់ផ្សារ និងដំបូលត្រូវប្រើបាស់រយៈពេល៦ខែ តែឥឡូវនេះមានភាពយឺតយ៉ាវដោយសារតែខាងក្រុមហ៊ុនទទួលបានសិទ្ធសាងសង់រៀបចំគ្រឹះខាងក្រោម រៀបចំសម្អាតទីតាំងដែលត្រូវភ្លើងឆេះ និងរៀបចំបណ្តាញចរន្តអគ្គិសនីឲ្យមានរបៀប ។ បើគិតពីរយៈពេលនៃការចាប់ផ្តើមសាងសង់ មកដល់ពេលនេះ មានរយៈពេល៩ខែ ហើយ ទើបរួចរាល់ និងគ្រោងបង្កើតគណៈកម្មាការចុះវាស់វែងតូបលក់ដូរឲ្យអាជីវករដែលជាម្ចាស់តូប ។

លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅដែលដឹកនាំមន្ត្រីជំនាញ់ចុះពិនិត្យទីតាំផ្សារបានឲ្យដឹងថា គម្រោងសាងសង់ផ្សារ និងដំបូលពេលនេះរួចរាល់ហើយ កិច្ចបន្តក្រុមការងារនឹងបង្កើតគណៈកម្មាការចុះវាស់វែងតូបដែលត្រូវភ្លើងឆេះជូនម្ចាស់តូបវិញដើម្បីឲ្យមានតម្លារភាព និងចុក្រិត្យភាពជូនម្ចាស់តូបពិតប្រាកដ ចំពោះការចំណាយក្នុងការសាងសង់តូបថ្មី ខាងម្ចាស់តូបជាអ្នកធានាចេញចំណាយទាំងស្រុង ដោយឡែកខាងគណៈកម្មាការចុះវាស់វែងគ្រាន់តែជាអ្នកសម្របសម្រួលកំណត់ទីតាំងតូបឲ្យម្ចាស់សាងសង់ប៉ុណ្ណោះ ។ សមាសភាពចូលរួមក្នុងជួរគណៈកម្មាការរួមមានអភិបាលរងសាលារាជធានីភ្នំពេញ១រូបជាប្រធាន ចំណែកអាជ្ញាធរខណ្ឌជាសមាជិក ធ្វើបែបនេះដើម្បីឲ្យមានតម្លារភាពក្នុងការវាសវែងកំណត់ទីតាំងតូបឲ្យម្ចាស់ដើមវិញ ។

សូមរំលឹកថា ផ្សារច្បារអំពៅត្រូវអគ្គិភ័យឆេះឆាបកាលពីវេលាម៉ោង១១,២០នាទីយប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ បណ្តាលមកពីទុស្សេខ្សែភ្លើង ក្នុងនោះឆេះអស់តូបលក់ដូជាង៥០០តូប ក្នុងចំណោមតូបជាង១៤០០តូប បើគិតពីទំហ៊ំនៃការខូចខាតជិត២០ម៉ឺនដុល្លារ នេះជាការប៉ានស្មានក្រៅផ្លូវការរបស់គណៈកម្មាការផ្សារ ៕ សណ្តោស


ចែករំលែក៖