ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍តិចតួចកើតជាជម្លោះដាក់គ្នាបែកផ្សែង

ចែករំលែក៖

ភ្មំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត នឹងម៉ូតូកើតជាជម្លោះដាក់គ្នាបែកផ្សែង ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានចុះមកជួយសម្របសម្រួល កាលពីវេលាពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃចន្ទ ៦កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ តាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសពីរនាក់បើករថយន្តតូយ៉ូតា តាកូម៉ាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AL-0919 ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុងទិសដៅពីជើងទៅត្បូង លុះមកចំណុចកើតហេតុខាងលើ បានបត់ឆ្វេងដៃបានបន្តិចបំរុង ចូលទៅក្នុងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ខណៈនោះក៏មានម៉ូតូកូនទាមួយគ្រឿង ពណ៌កណ្តុរប្រម៉េះពាក់ស្លាកលេខភ្នំពេញ1Y-3940បើកបរដោយបុរសស្រវឹងស្រាម្នាក់បើកមកពីក្រោយស្របទិសដៅបណ្តាលជ្រុលចង្កូតទៅបុកចំស្តុបខាងក្រោយផ្នែកខាងស្តាំបណ្តាលឲ្យបែក ។ ចំណែកខាងម្ចាស់ ម៉ូតូបានដួលទៅ និងថ្នល់រងរបួសស្រាល ។ បន្ទាប់មកភាគីទាំងសងខាងប្រកែក និងតឹងសរសៃ កដាក់គ្នាដោយប្រកែកយកត្រូវរៀងៗខ្លួន ដោយខាងភាគីខាងម៉ូតូចោទថា ភាគីខាងរថយន្តបើកមិនបានស៊ីញ៉ូ ។ ចំណែកខាងភាគីរថយន្តបានចោទថា ខាងម៉ូតូបើកបរក្នុងស្ថានភាពស្រវឹង និងមិនមើលឆ្វេងស្តាំ ។ ពេលនោះក៏បានលេចមុខបុរសម្នាក់ ដែលត្រូវជាសាច់ញាត្តិខាងរថយន្តបានមកឈ្លោះប្រែកគ្នាជាមួយខាងម្ចាស់ម៉ូតូមួយប្រាវទៀត ឡើងបែកផ្សែងបង្កឲ្យផ្អើងដល់ប្រជាពលរដ្ឋរួមដំណើរតាមផ្លូវ និងសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុ ។

ក្រោយកើតហេតុសមត្ថកិច្ចបានភាគីទាំងសងខាងសម្របសម្រួលគ្នាដោយភាគីទាំសងខាងមិនមានខាងណាសងខាងណាបានត្រឡប់ផ្ទះរៀងៗខ្លួន ៕ សុខាសែនជ័យ


ចែករំលែក៖