ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍ពីរករណីយប់ថ្ងៃតែមួយធ្វើឲ្យមនុស្សប្រុស ស្រីក្មេងចាស់រងរបួសធ្ងន់ស្រាល៨នាក់ និងស្លាប់ម្នាក់នៅ ក្រុងប៉ោយប៉ែត

ចែករំលែក៖

ប៉ោយប៉ែត៖ យ៉ាងហោចណាស់មនុស្សប្រុស ស្រីក្មេងចាស់៨នាក់រងរបួសធ្ងន់ ស្រាល និងមនុស្សម្នាក់ទៀតស្លាប់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ពីរកន្លែងផ្សេងគ្នា ក្នុងយប់ថ្ងៃតែមួយ រវាងម៉ូតូពីរគ្រឿងបុកគ្នា និង១ករណីទៀត រវាងរថយន្តបុកម៉ូតូកាលពីវេលាម៉ោង៧ និង៤៥នាទីយប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចទល់មុខរោងចក្រអូរនាង ប្រហែល៥០០ម៉ែត្រ ឋិតក្នុងភូមិអូរនាង សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ចំណែកមួយករណីទៀតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងលិចស្ថានីយប្រេងឥន្ទនៈ អ៊ឹង ឆាយហុក ប្រហែល៥០ម៉ែត្រ ឋិតក្នុងភូមិ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចផែនសណ្ដាប់ធ្នាប់ក្រុងប៉ោយប៉ែតប្រាប់ថា ចំពោះករណីទី១នៅតាមផ្លូវលំនៅចំណុចទល់មុខរោងចក្រអូរនាងប្រហែល៥០០ម៉ែត្រ ឋិតក្នុងភូមិអូរនាងសង្កាត់ផ្សារកណ្ដាល ដែលធ្វើឲ្យមនុស្សប្រុស ស្រីក្មេង ចាស់រងរបួសធ្ងន់ស្រាល៧នាក់នោះ គឺរវាងម៉ូតូពីរគ្រឿងជិះបញ្ច្រាសទិសគ្នា។

ដោយមុនកើតហេតុ មានម៉ូតូឌ្រីម សង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1Q.9490 ជិះគ្នា៥នាក់ ប្រុស២នាក់ ស្រី៣នាក់ បើកបរក្នុងទិសដៅពីកើតទីលិច លុះដល់ចំណុចកើតហេតុបានបុកម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AU-8160 មានគ្នា២នាក់(ប្រុស១ ស្រី)បើកបរក្នុងទិសដៅពីលិចទៅកើតស្រាប់ដល់ចំណុចកើតហេតុបុកគ្នាបណ្ដាលឲ្យរងរបួសធ្ងន់៧នាក់តែម្ដង។

សមត្ថកិច្ចបញ្ជាក់ថាៈ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ត្រង់ចំណុចប្រេងឥន្ទនៈអ៊ឹង ឆាយហុកប្រហែល៥០ម៉ែត្រ ឋិតក្នុងភូមិ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត មានករណីរថយន្តតូចមិនស្គាល់ម៉ាកមិនស្គាល់ស្លាកលេខបើកបរពីកើតទៅលិច លុះដល់ចំណុចកើតហេតុបានបុកម៉ូតូ១គ្រឿងម៉ាក MSX ពណ៌ក្រហម ពុំស្គាល់អ្នកបើកបរ និងអ្នករួមដំណើរបើកបរក្នុងទិដៅពីលិចទៅកើត ក្នុងទិសដៅច្រាសទិសបណ្ដាលឲ្យគ្រោះថ្នាក់ស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ ក្រោយកើតហេតុរថយន្តបង្កបើករត់គេចខ្លួនបាត់ តែពេលនេះកម្លាំងសមត្ថកិច្ចកំពុងតែស្រាវជ្រាវរករថយន្តបង្ក។

សមត្ថកិច្ចបន្ថែមថាៈចំពោះម៉ូតូរងគ្រោះពីករណីយប់ថ្ងៃតែមួយ៣គ្រឿងនេះរងការខូចខាតធ្ងន់ធ្ងរ ត្រូវកម្លាំងសមត្ថកិច្ចដឹកជញ្ជូនយកមករក្សារទុកនៅកន្លែងអធិការរដ្ឋានក្រុងប៉ោយប៉ែតរង់ចាំឲ្យភាគីពាក់ពន្ធចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់។ ចំពោះសពដែលរងគ្រោះចរាចរណ៍លើផ្លូវជាតិលេខ៥ដោយរថយន្តធុនតូចបុកស្លាប់ត្រូវកម្លាំងសមត្ថកិច្ចយករក្សាទុកនៅវត្តផ្សារកណ្ដាលរង់ចាំសាច់ញ្ញាតិយកធ្វើបុណ្យតាមប្រពៃណី។ ចំពោះអ្នករងរបួសធ្ងន់ស្រាលទាំង៨នាក់កម្លាំងសមត្ថកិច្ចហៅរថយន្តសង្គ្រោះដឹកមកមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត៕ វណ្ណា


ចែករំលែក៖