ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកគ្នាបណ្ដាលឲ្យមនុស្សស្លាប់១នាក់ របួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តកណ្តាល៖ យ៉ាងហោចមនុស្សម្នាក់បានបាត់បង់ជីវិត និង២នាក់ផ្សេងទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកជាមួយម៉ូតូ កាលពីវេលាម៉ោង២១ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅត្រង់ចំណុចមុខសាលារៀនបឋមសិក្សារស្មីសាមគ្គី តាមផ្លូវជាតិលេខ២១A ភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូម៉ាក HONDA DREAM ​ធុន C125 ពណ៌​ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១N.៦៥៩៥(គ្មានពាក់មួកសុវត្ថិភាព និងមានកញ្ចក់) អ្នកបើកបរឈ្មោះ ម៉ាក់ វណ្ណៈ ភេទប្រុស​ អាយុ២៦ឆ្នាំ បានបាត់បង់ជីវិត មានទៅលំនៅ ភូមិសំបូរ ឃុំ កែងប្រាសាទ ស្រុកចិត្តបុរី ខេត្តក្រចេះ សព្វថ្ងៃស្នាក់នៅ និងធ្វើជាកម្មករនៅក្រុមហ៊ុន ខេមបូ នៅភូមិលេខ៣ ឃុំស្វាយរលំ ។​

ប្រភពបន្តថា ជាមួយគ្នានេះដែរ មានអ្នករួមដំណើរជាមួយដែលមានឈ្មោះ វ៉ឹត តុង ភេទប្រុស អាយុ ៣២ឆ្នាំ ទីលំនៅ ភូមិ ស្វាយពងអង្រ្កង ឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្ដាល មុខរបរជាកម្មករនៅក្រុមហ៊ុន ខេមបូ នៅភូមិលេខ៣ ឃុំស្វាយរលំ បានរងរបួសធ្ងន់។

ប្រភពបន្តថា មុនកើតហេតុ ម៉ូតូខាងលើបើកបរ​ក្នុង​ទិសដៅពីកើតទៅលិច ក៏បានបុក ជាមួយម៉ូតូម៉ាក SUZUZUKI SMASH(V)ធុន C110 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១CP.៨១៩៦(គ្មានកញ្ចក់ និងមិន​ពាក់មួកសុវត្ថិភាព) បើកបរក្នុង​ទិសដៅពីលិចទៅកើត អ្នកបើកបរ​ឈ្មោះ ស៊ុំ ឈាងលឹម ភេទប្រុស​ អាយុ៣២ឆ្នាំ រស់នៅកណ្ដាលកោះតូច ឃុំតាលន់ ស្រុកស្អាង​​ ខេត្តកណ្តាល បណ្តាលឲ្យរងរបួសធ្ងន់ផងដែរ។

ជនរងរបួសត្រូវបានរថយន្ដរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ​ដឹកបញ្ជូនទៅមន្ទីរពេទ្យ កាលម៉ែត ក្រុងភ្នំពេញដើម្បីព្យាបាល។ រីឯមធ្យោបាយ​ដែលពាក់ព័ន្ធត្រូវបានយកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយរលំបណ្តោះអាសន្ន ៕


ចែករំលែក៖