ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍ម៉ូតូ និងម៉ូតូ បុកគ្នាបណ្តាលឲ្យយុវជនសិស្សសាលាម្នាក់ស្លាប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មានសេចក្តីរាយការណ៍មកថា នៅស្រុក ស្ទឹងហាវខេត្តព្រះសីហនុ កាលពីម៉ោងជិត៨យប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូ នឹងម៉ូតូ បណ្តាលឲ្យយុវជនសិស្សសាលាម្នាក់ ស្លាប់ពេលបញ្ជូនទៅដល់ពេទ្យ និងកម្មករផ្សាដែកម្នាក់ទៀត រងរបួសធ្ងន់ ។

សមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍នេះ កើតឡើងនៅភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ រវាងម៉ូតូម៉ាក Dream C125 ស៊េរីឆ្នាំ2018 ពាក់ស្លាកលេខ ភ្នំពេញ 1GS- 1149 បើកបរដោយឈ្មោះ ខ្លុយ ភេទប្រុស អាយុ23 ឆ្នាំ មុខរបរ កម្មករផ្សាដែកកប៉ាល់ ស្នាក់នៅក្រុម4 ភូមិ1 ឃុំកំពេញ ជិះគ្នា2នាក់ ( ក្រោយកើតហេតុ អ្នករួមដំណើរម្នាក់ទៀត រត់គេចខ្លួនបាត់) អ្នកបើកបរ របួសធ្ងន់ (បញ្ជូនទៅមន្ទីរពេទ្យចំការចេក) និងម៉ូតូមួយគ្រឿងទៀតម៉ាក Dream C125 ស៊េរីឆ្នាំ2016 ពាក់ស្លាកលេខ ព្រះសីហនុ 1E-4874 បើកបរដោយឈ្មោះ ពូ ឆាយលីហេង ភេទប្រុស ឆ្នាំកំណើត ថ្ងៃ16 ខែមីនា ឆ្នាំ2004 ជាសិស្ស រស់នៅក្រុម8 ភូមិ4 ឃ៉ំទំនប់រលក របួសធ្ងន់ បានបញ្ជូនទៅពេទ្យ ក្រោយមកបានស្លាប់។

ក្រោយកើតហេតុ វត្ថុតាងរួមមានម៉ូតូចំនួន ០២ គ្រឿងត្រូវបានកម្លាំងជំនាញសណ្តាប់ធ្នាប់ យកទៅរក្សាទុកនៅ អធិការដ្ឋានស្រុកស្ទឹងហាវ ។ ចំណែកសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ឆ្លាម សមុទ្រ


ចែករំលែក៖