ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូនៅមុខអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើឲ្យយុវជនម្នាក់រងរបួសនិងម៉ូតូមួយគ្រឿងខ្ទេច

ចែករំលែក៖

ភ្នំពេញ៖ យុវជន២នាក់ស្រវឹង ជិះម៉ូតូឌុបគ្នាបត់ក្រោយមិនគោរពស្លាកចរាចរណ៍ ត្រូវយុវជនម្នាក់ជិះ ម៉ូតូលឿនបុកពីចំហៀងពេញទំហឹងបណ្ដាលឲ្យយុវជនម្នាក់រងរបួសជើង ។ .

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅ វេលាម៉ោង១និង១០នាទីរំលងអធ្រាត ឈានចូលថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៧ នៅចំណុចមុខ អគ្គស្នងការដ្ឋាននគរបាលជាតិ តាមបណ្ដោយផ្លូវព្រះនរោត្ដម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

បើតាមសម្ដីលោកពូម្នាក់ដែលជាមន្ត្រីយោធា ប្រចាំការនៅនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុនោះគឺ មានយុវជន២នាក់ស្រវឹងជិះម៉ូតូម៉ាកហង់ដាឌ្រីម ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CY.8530 ដោយជិះឌុបគ្នាមកពីលើស្ពានអាកាសក្បាលថ្នល់ ទិសដៅពីត្បួងមកជើង ខណះដល់គល់ស្ពាន ក៏សុីញ៉ូបត់ក្រោយមកវិញដោយមិនគោរពស្លាកចរាចរណ៍ ក៏ត្រូវយុវជនម្នាក់ជិះម៉ូតូម៉ាកហង់ដាឌ្រីម ស៊េរី២០១៦ ពណ៌ ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FT.0713 ធ្វើដំណើតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីជើងទៅត្បួង ក្នុងល្បឿនលឿនហើយវ៉ាក់អើជាមួយម៉ូតូដែលបត់ ក៏បុកពីចំហៀងពេញទំហឹងបណ្ដាលឲ្យយុវជនម្នាក់រងរបួសជើងម្ខាង(ស្រាល) ចំណែកម៉ូតូដែលជិះបុករងការខូចខាតខាងមុខយ៉ាងដំណំ និងមួយគ្រឿងខូចខាតបន្តិចបន្តួច។

ក្រោយកើតហេតុ យុវជនដែលរងរបួសជើងម្ខាង ភ្លាមៗមិនព្រមទៅមន្ទីពេទ្យនោះទេ និងបានសម្របសម្រួលគ្នាអស់រយះពេលយ៉ាងយូរ រហូតដល់សមត្ថកិច្ចមូលដ្ឋានចុះមកធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿងមិនម្ចាស់នាំយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីដោះស្រាយតាមក្រោយ៕ ភារ៉ា ដង្កោ

2 1 5 4 3


ចែករំលែក៖