ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូបណ្តាលឲ្យអ្នកបើកម៉ូតូរងរបួស

ចែករំលែក៖

ខេត្តសៀមរាប ៖ កាលពីថ្ងៃសុក្រ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១២ និង០០នាទី នៅចំណុច ភូមិឃុនរាម ឃំុបន្ទាយស្រី ស្រុកបន្ទាយស្រី ខេត្តសៀមរាប មានករណីរគ្រោះចរាចរណ៍មួយ បាន កើតឡើងរថយន្ត ឆ្លាម ពណ៌ឆ្លូញ ពាក់ស្លាក់លេខ សៀមរាប 2B4525 ជិះស្របទិសគ្នាពីត្បូងទៅជើង លុះមកដល់ចំណុចខាងលើ រថយន្ត ឆ្លាម បាន បើកបុកម៉ូតូពីក្រោយបណ្តាលឲ្យអ្នកបើកម៉ូតូខ្ទៀតទៅចូលប្រឡាយរងរបួសស្រាល ។

ជនរងគ្រោះមានឈ្មោះ ពុធ ដន់ អាយុ ៤៨ ឆ្នាំ ត្រូវ បានរថយន្តសង្រ្គោះដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកបន្ទាយស្រី ។

ចំណែកអ្នកបើករថយន្តត្រូវ បាន នគរបាលបុស្តិ៍ ឃុនរាម យកទៅសាក់សួរ ។ រីឯ វត្ថុតាង រថយន្ត១គ្រឿង និងម៉ូតូមួយគ្រឿងត្រូវនគរបាលបុស្តិ៍ចរាចរណ៍ផ្លូវគោក ឃុនរាម យកមករក្សាទុកដើម្បី ដោះស្រាយតាមនីតិវិធីច្បាប់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖