ព័ត៌មានទាន់ហេតុការណ៍៖

បើកបុកម៉ូតូបណ្តាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតរបួសធ្ងន់ ហើយរថយន្តបង្កបើកគេចខ្លួនបាត់ ជ្រុះស្លាកលេខ ភ្នំពេញ 2Y-9447 ទុកឲ្យជនរងគ្រោះ​

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់ស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ និងម្នាក់ទៀតបានរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់រថយន្តបើក បុកម៉ូតូពេញទំហឹងរួចបើករថយន្តគេចខ្លួនបាត់ ជ្រុះស្លាកលេខរថយន្តនៅនិងកន្លែងកើតហេតុ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជិត២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបដេអិន តាមបណ្តោយផ្លូវ១២៨ កែងនិង២១៥ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ជឹម សុខេង អាយុ២៦ឆ្នាំ មានស្រុកកំណើត ភូមិព្រៃ ក្តួច ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ ចំណែកម្នាក់ទៀតរងរបួសធ្ងន់មិនស្គាល់អត្តសញ្ញាណនោះទេ ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តម៉ាកតូយ៉ូតា ព្រុសមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Y-9447 ធ្វើដំណើរតាមបណ្តោយផ្លូវ២១៥ ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿនខណៈមកដល់ចំណុចកើតហេតុបានជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកសុយស៊ូគីលែត ពណ៌សលាយខៀវ ពាក់ស្លាកលេខ ព្រៃវែង 1L-5139 បើកបរ និងរួមដំណើរដោយបុរស២នាក់ តាមបណ្តោយផ្លូវ១២៨ ក្នុងទិសដៅពីលិចទៅកើតពេញទំហឹង បណ្តាលឲ្យជនខ្ទាតប្រមាណជាង២០ម៉ែត្រ រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះគ្លីនីកហុងហាក់ ដឹកយកទៅសង្គ្រោះភ្លាមៗតែអកុសលជនរងគ្រោះម្នាក់ រងរបួសធ្ងន់ធ្ងរពេក បានស្លាប់នៅពាក់កណ្តាលផ្លូវ ត្រូវបានរថយន្តយកកន្លែងកើតហេតុវិញ ។ ចំណែករថយន្តបង្កបានបើកររត់គេខ្លួនពីកន្លែងកើតហេតុបាត់ស្រមោលបន្សល់ទុកស្លាកលេខរថយន្តជាប់និងកាងរថយន្តនៅនឹងកើតហេតុ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកយកម៉ូតូទៅរក្សាបណ្តោះអាសន្នរង់ចាំសាច់ញាតិយកឯការមកផ្ទៀតផ្ទាត់យកត្រឡប់ទៅផ្ទះវិញ ។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ៕ ជ្រោយពេជ្រ


ចែករំលែក៖