ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាណ៍ រវាងរថយន្ដកាមរី បុកនឹងគោយន្តដឹកឈើបណ្ដាលឲ្យស្រ្ដីម្នាក់ស្លាប់

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ នៅតំបន់សូងសាង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ មានគោយន្តដឹកឈើតាប់ជំនៀពុះមួយគ្រឿង ដាច់កង់មុខបានរេចង្កូតទទឹងផ្លូវ ស្រាប់តែមានឡានកាមរី ពណ៌សមួយគ្រឿងបុកពីក្រោយបណ្ដាលឲ្យស្ត្រីម្នាក់ជិះនៅលើគោយន្តធ្លាក់មកត្រូវឈើសង្កត់ពីលើ បណ្ដាលឲ្យស្ត្រីរូបនោះ បាត់បង់ជីវិតនៅកន្លែងកើតហេតុភ្លាម ។

ស្ត្រីរងគ្រោះឈ្មោះ ផុន ផល់ អាយុ៣០ឆ្នាំ រស់នៅភូមិចុងដូង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ចំណែកឡានកាមរី ពណ៌ស បណ្ដាលឲ្យខូចខាតផ្នែកខាងមុខយ៉ាងសំណំ ម្ចាស់រថយន្តរត់គេចខ្លួន ចំណែករថយន្តសមត្ថកិច្ចយកទៅរក្សាទុកនៅកន្លែងអធិការដ្ឋាននគរបាលស្រុកសន្ទុករង់ចាំការដោះស្រាយជាក្រោយ៕ ប៊ុនរិទ្ធី


ចែករំលែក៖