ព័ត៌មានទាន់ហេតុការណ៍៖

គ្លីនិកកែសម្ផស្សឈ្មោះ ដឺប៉ូតេ កាំកូសុីធីឆក់ជីវិតមនុស្សផុយៗម្លេះ

ចែករំលែក៖

ភ្នំពេញ៖ នេះជាសាររបស់ក្រុមគ្រួសារជនរងគ្រោះបានលើកឡើងលើអាកខោនហ្វេសប៊ុករបស់ខ្លួនបន្ទាប់ពីឈឺចុកចាប់នូវការបាត់បង់សមាជិកគ្រួសារម្នាក់ដោយស្នាដៃគ្លីនិកកែសម្ផស្សឈ្មោះ ដឺប៉ូតេ កាំកូសុីធី ហើយបានបញ្ជាក់យ៉ាងយ៉ាងដូច្នេះថា៖ សូមសម្ដេចតេជោ មេត្តាជួយរកយុត្តិធ៌មឲ្យបងស្រីនាងខ្ញុំឈ្មោះ រស់ សុខនី នៅទីរួមខេត្តក្រចេះផង ។

គ្លីនិកកែសម្ផស្សឈ្មោះ ដឺប៉ូតេ កាំកូសុីធី ស្ថិតក្នុងខ័ណ្ឌឬស្សីកែវ មានទីតាំង ផ្លូវចូលកាំកូសុីធី ចំងាយពីរង្វង់មូលកាំកូសុីធីប្រមាណ៥០ម៉ែត្រ ។
នៅថ្ងៃទី១៧ ខែ១១ ឆ្នាំ ២០១៦ បានវះកាត់កែសម្ផស្សបងស្រីនាងខ្ញុំឈ្មោះ រស់ សុខនី អាយុ ៣៦ឆ្នាំ ក្រោយពីវះកាត់បាន២ថ្ងៃ នៅង្ងៃទី១៩ ខែ១១ ឆ្នាំ ២០១៦ដដែលដោយឃើញអាការៈធ្ងន់ធ្ងរបំផុត គ្លីនិកខាងលើក៏បានដោះដៃដោយមិនទទួលខុសត្រូវលើការវះកាត់របស់ខ្លួន ក៏ឲ្យបក្សពួករបស់ខ្លួនប្រាប់ជនរងគ្រោះ ឲ្យទៅសង្គ្រោះបន្ទាន់នៅគ្លីនិក ICU ដែលមានទីតាំងស្ថិតនៅផ្ទះ០៥ ផ្លូវ ៤០២ សង្កាត់ទំនប់ទឹក ខ័ណ្ឌចំការមន រាជធានីភ្នំពេញ ។  លុះមកដល់គ្លីនិកនឹងភ្លាម ពេទ្យក៏បានពិនិត្យតាមវិជ្ជីវៈសុខាភិបាល រួចពេទ្យបានប្រាប់គ្រួសារអ្នកជំងឺថាអ្នកជំងឺមិនអាចរស់បានទេ ព្រោះមេរោគពីការដាក់ថ្នាំសណ្ដំរបស់គ្លីនិកដឺប៉ូតេសុីសួត ថ្លើម តំរងនោមអស់រលីងហើយ។

នៅម៉ោង០៤ៈ៤០នាទីរសៀល នាថ្ងៃទី២០ ខែ១១ ឆ្នាំ២០១៦ នាងបានទទួលមរណភាពហើយ ។

នាងខ្ញុំសូមសម្ដេចតេជោមេត្តាជួយរកយុត្តិធ៌មឲ្យបងស្រីនាងខ្ញុំ ដោយសេចក្តីអនុគ្រោះបំផុត។

លេខទំនាក់ទំនង 096 3306285
097 800 3000 ។ នេះជាការលើកឡើងពីបុគ្គលគ្រួសារជនរងគ្រោះ៕

ដោយ៖ សីលា

img_7361



ចែករំលែក៖