ព័ត៌មានទាន់ហេតុការណ៍៖

ឃាតកចាក់បុរសប្រជាការពារភូមិម្នាក់ត្រូវចំនួន៣កាំបិតបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ៖ ប្រជាការពារភូមិតាឡីម្នាក់ ត្រូវឃាតកដែលត្រូវជាមិត្តភក្តិផឹកស៊ីជាមួយគ្នា ចាក់ចំនួន៣កាំបិត បណ្តាលឲ្យស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យរុស្ស៊ី ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង០០នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពបុរសខាងលើ មានឈ្មោះ កេត ស៊ីថា អាយុ៥២ឆ្នាំ មុខរបរ ប្រជាការពារភូមិតាឡី ស្នាក់នៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើត ជនរងគ្រោះបានជួយសម្រួលក្នុងរឿងជម្លោះវាយគ្នា បែកក្បាលដែលមានមិត្តភក្តិម្នាក់ទៀតដែលបានវាយជនដៃដល់បែកក្បាលហើយ ជនរងគ្រោះដែលស្លាប់ខាងលើនេះបានជួលសម្របសម្រួល ឲ្យខាងអ្នកវាយជនដៃដល់បែកក្បាលដែលជាអ្នកចាក់សម្លាប់ (បុរសប្រជាការពារ) ចំនួន៧០០ដុល្លារដើម្បីបញ្ចប់រឿង ។

ក្រោយពីទទួលបានលុយរួច ជនរងគ្រោះ និងជនដៃដល់ រួមនឹងមិត្តភក្តិ៣នាក់ផ្សេងទៀត បាននាំគ្នាទៅផឹកស៊ីនៅហាង អាម៉ាហ្សូន រួចហើយក៏បបួលគ្នាមកផឹកបន្តនៅផ្ទះប្រពន្ធចុងជនរងគ្រោះថែមទៀត លុះជិះម៉ូតូដល់ពាក់កណ្តាលផ្លូវ ត្រង់ចំណុចផ្លូវលំ សង្កាត់ជើងឯក ជនដៃដល់បានឈប់ម៉ូតូរួចចុះពីលើម៉ូតូកាន់កាំបិតស្ទុះទៅចាក់ជនរងគ្រោះចំនួន៣កាំបិត រួចក៏ជិះម៉ូតូរត់គេចខ្លួនបាត់ដោយសុវត្ថិភាព ។

ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ តែដោយមុខរបួសធ្ងន់ធ្ងរពេក គ្រូពេទ្យមិនអាចព្យាបាលបានបានដាច់ខ្យល់ស្លាប់ហើយបានដឹកយកផ្ទះវិញដើម្បីធ្វើបុណ្យតាមប្រពៃណី ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងតែស្រាវជ្រាវស្វែងរកចាប់ខ្លួនឃាតករយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖