ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនក្មេងទំនើង២នាក់ បង្កការអុកឡុក ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ សមត្ថកិច្ចបានឃាត់ខ្លួនក្មេងទំនើង ២នាក់ កាលពីវេលាម៉ោង៩ និង១៥នាទី យប់ ថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ ខណៈដែលពួកគេចូលធ្វើសកម្មភាពអុកឡុកនៅក្នុង(វត្តដូងជ្រុំ) ដែលមានទីតាំងស្ថិតនៅក្នុងភូមិ ដូងជ្រុំ ឃុំបឹងបត់កណ្ដាល ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

ជនសង្ស័យមានឈ្មោះ នុត ស្រូវ អាយុ១៨ឆ្នាំ ភេទប្រុស រស់នៅក្នុងភូមិអូរ ឃុំបឹងបត់កណ្ដាល ស្រុកបាកានខេត្តពោធិ៍សាត់ និងឈ្មោះ នួន វ៉ិត អាយុ២១ឆ្នាំ រស់នៅក្នុងភូមិអូរ ឃុំបឹងបត់កណ្ដាល ស្រុកបានកាន ខេត្តពោធិ៍សាត់ ។

បច្ចុប្បន្នក្មេងទំនើងទាំងពីរនាក់កំពុងត្រូវបានឃាត់ខ្លួននៅក្នុងប៉ុស្ដិ៍នគរបាលបឹងបត់កណ្ដាល ដើម្បីកសាងសំណុំរឿង នឹងអប់រំ ៕ បឹុម ពិន


ចែករំលែក៖