ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនក្រុមប្រើប្រាស់ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន៣នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កំលាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការគ្នាចុះបង្រ្កាបបទល្មើសការប្រើប្រាស់ និងរក្សាទុកដោយខុសច្បាប់នូវសារធាត់ញៀន ក្នុងនោះកម្លាំងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ រួមទាំងវត្ថុតាងផងដែរ។

ប្រតិបត្តិការខាងលើធ្វើឡើងកាលពីវេលាម៉ោង១៧និង៣៥នាទី ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ នៅចំណុចភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុង-ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកងកម្លាំងចុះប្រតិបត្តិការខាងលើបានឲ្យដឹងថា ជនសង្ស័យទាំង ៣នាក់ ត្រូវបានកម្លាំងឃាត់ខ្លួនរួមទាំងវត្ថុតាងទី១ ឈ្មោះ ទី ពន្លឺ ហៅដុំ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ ទី២ ឈ្មោះ កែវ សារ៉ាន់ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិ-សង្កាតកើតហេតុខាងលើ និងទី៣ ឈ្មោះ អ៊ុន ចាន់រ៉ា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពខាងលើបន្តថា ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងបានរកឃើញ និងដកហូតនៅវត្ថុតាងរួមមាន ម្សៅក្រាមពណ៏សថ្លា សង្ស័យជាសារធាតុញៀនចំនួន ៥កញ្ចប់តូច ថង់សម្រាប់ច្រកគ្រឿងញៀនចំនួន ១ដុំ និងដែកកេះចំនួន ៤។

ប្រភពដដែលបន្តទៀតថា ចំពោះករណីខាងលើនេះ កំលាំងបានបំពេញនីតិវិធីនៅអធិការដ្ឋាននគរបាលក្រុងតពោធិ៍សាត់ ហើយបានបញ្ជូនទាំងខ្លួនជនសង្ស័យរួមទាំងវត្ថុតាងទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិសាត់ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕ ប៉ឹម ពិន

ae (1) ae (2)


ចែករំលែក៖