ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនចោរកាច់កម៉ូតូម្នាក់ រឹបអូសម៉ូតូមួយគ្រឿង ប្រដាប់ប្រដាកាច់សោមួយកំប្លេ

ចែករំលែក៖

ខេត្តព្រះសីហនុ: កម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីលួចម៉ូតូ កាលពីម៉ោង៥និង២០នាទីព្រឹក ថ្ងៃ សៅរ៍ ១១ កើត ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ នៅក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

មន្រ្តីការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ម បញ្ញានីប៉ា ហៅស្នា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅភូមិសង្កាត់កើតហេតុ ស្រុកកំណើតភូមិកោះឃ្លោក ឃុំ/ស្រុកកំពង់ត្រាច ខេត្តកំពត។

វត្ថុតាងរួមមាន ម៉ូតូចំនួន ១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៤ ពាក់ស្លាកលេខ បាត់ដំបង1S-2485,សោម៉ូតូចំនួន១,សោច្នៃ ចំនួន១ ដែលទើបកាច់សោ កបានជិះបម្រុងគេចខ្លួន ក៏ឃាត់ខ្លួន បញ្ជូនទៅការិយាល័យជំនាញសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី៕ សហការី


ចែករំលែក៖