ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនចោរមួយសម្បុកក្រោយគាស់ផ្ទះប្រជាពលរដ្ឋលួចទ្រព្យសម្បត្តិសរុបជិត២.០០០ដុល្លារ

ចែករំលែក៖

ខេត្តប៉ៃលិន៖ ចោរមួយក្រុមមានគ្នា៤នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបាន៣នាក់ ខណ:ដើរធ្វើសកម្មភាពលួចគាស់ ផ្ទះប្រជាពលរដ្ឋរាល់យប់រហូតម្ចាស់គេដឹងស្គាល់មុខក៏ដាក់ពាក្យបណ្តឹងឱ្យនគរបាលឃាត់ខ្លួនតែម្តង។

ករណីក្រុមចោរលួចគាស់ផ្ទះប្រជាពលរដ្ឋនេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០១៧ នៅចំណុចសំបុកចាប ស្ថិតនៅ ភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលា ក្រៅ ខេត្តប៉ៃលិន។

ប្រភពព័ត៌មានបានឱ្យដឹងថា ដើមបណ្តឹង ក្នុងករណីចោរលួចនេះឈ្មោះសៀម វិសិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ ត្រូវចោរយកអស់ខ្សែកប្លាទីនមួយខ្សែតម្លៃ៣៥០ដុល្លារ ចិញ្ចៀនប្លាទីនបីវង់តម្លៃ២០០ដុល្លារ កង ដៃប្លាទីនមួយគូតម្លៃ៣៥០ដុល្លារ ក្រវិល ប្លាទីនមួយវង់តម្លៃ១៥០ដុល្លារ ទូរស័ព្ទ អាយហ្វូនស៊ិចផ្លាស់មួយគ្រឿងតម្លៃ៣៥០ ដុល្លារ សរុបទឹកប្រាក់អស់ចំនួន១.៤០០ ដុល្លារអាមេរិក ។

ប្រភពបន្តថា ក្រោយពីបានទទួលពាក្យបណ្តឹងពីម្ចាស់ផ្ទះកម្លាំងនគរបាលស្រុកសាលាក្រៅបានចុះស៊ើបអង្កេតមុខសញ្ញា រហូតឈានទៅឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើតែម្តង។ សមត្ថកិច្ចបាន បញ្ជូនជនសង្ស័យទាំង៣នាក់ទៅស្នងការដ្ឋានខេត្តប៉ៃលិននិងបញ្ជូនបន្តទៅសាលាដំបូងខេត្តប៉ៃលិនកាលពីព្រឹកថ្ងៃទី២១ ខែ សីហា ឆ្នាំ២០១៧ ។

ជនសង្ស័យត្រូវបញ្ជូនទៅតុលាការ ទី១-ឈ្មោះ ឆុង ឆើត ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ (ជាអ្នកសមគំនិតលក់ របស់) ទី២-ឈ្មោះ រឿន ណុច ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹង កាច់ ស្រុកសាលាក្រៅ (ជាជនដៃដល់) និងទី៣-ឈ្មោះ លឿង សំណាង ភេទប្រុស អាយុ១២ឆ្នាំ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ(ជាជនដៃដល់) និងម្នាក់ទៀតបានរត់គេចខ្លួនហើយសមត្ថកិច្ចនៅ បន្តតាមចាប់ខ្លួន ៕ ស សារ៉េត


ចែករំលែក៖