ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀនចំនួន ១៤នាក់ នៅខារ៉ាអូខេពីរ៉ាមីតចាស់

ចែករំលែក៖

ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាលខេត្តសៀមរាបឃាត់ខ្លួន ជនសង្ស័យប្រុស ស្រី១៤នាក់ ពាក់ព័ន្ធករណីចាត់ចែង និងសម្រួលឲ្យប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀននៅទីតាំងខារ៉ាអូខេយីហោ ពីរ៉ាមីតចាស់ ។

ហេតុការណ៍នេះ ធ្វើឡើងនៅវេលាម៉ោង០១និង៣០ នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ត្រីអ៊ុំ អមរា ស្នងការរងទទួលផែនប្រឆាំងបទល្មើស បានឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែកញ្ញាថា ការចុះបង្ក្រាបនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការ នគរខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ត្រី អ៊ុំអមរា ស្នងការរងទទួលផែនប្រឆាំងបទល្មើសដោយមានការចូលរួមសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអា ជ្ញា ខេត្តសៀមរាប និងលោក សំរឹទ្ធសុខុន ព្រះរាជ អាជ្ញារងបានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដោយមានការចូលរួមសហការពីកម្លាំងចម្រុះចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះបង្ក្រាបករណីចាត់ ចែងនិងសំរួលឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅទីតាំងខារ៉ាអូខេវី (ខារ៉ាអូខេពីរ៉ាមីតចាស់ ) ស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន១៤នាក់ស្រី ០៥នាក់។

វត្ថុតាងដកហូត៖ ខេពណ៌ស(ketamine) ចំនួន១៦កញ្ចប់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នកម្លាំងនគរបាលជំនាញបាននាំខ្លួនមកសាកសួរដើម្បីចាត់ការតាមច្បាប់ ឯទីតាំងខារ៉ាអូខេនោះ ត្រូវបានសមត្ថកិច្ចបិទបណ្តោះអាសន្នសិន ៕ ប៊ុនរិទ្ធី


ចែករំលែក៖