ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ សហការជាមួយនគរបាលប៉ុសិ៍្តស្វាយប៉ាក ស្រាវជ្រាវបង្ក្រាបនិងឃាត់ខ្លួនជាក់ស្តែង រួមនិងម្សៅក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់ធំល្មម កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក់ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

លោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចជំនាញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ យឹម ផល់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅក្រុម៩ ភូមិលូ សង្កាត់ស្វាយប៉ាក មុខរបរមិនពិតប្រាកដ។ 

សំភារៈដកហូត៖ ក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ធំល្មម។ 

ក្រោយឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់ ៕ដោយ៖ស រស្មី


ចែករំលែក៖