ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់មានជាប់ពាក់ព័ន្ធជាមួយករណីប៉ុនប៉ងមនុស្សឃាត

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ស្ថិតនៅចំណុចភូមិទំនប់អភិវឌ្ឍន៍ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ មានជាប់ពាក់ព័ន្ធជាមួយករណីប៉ុនប៉ងមនុស្សឃាតដោយចេតនា។

មន្ត្រីកងរាជអាវុធហត្វ បានឱ្យដឹងថា ជនសង្ស័យដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ ឈឿន ធារ័ត្ន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរធ្វេីស្រែ រស់ភូមិខ្នងទូល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

មន្ត្រីដដែលបានបញ្ជាក់ឱ្យដឹងទៀតថា ជនសង្ស័យខាងលើនេះគឺត្រូវបានកម្លាំងប្រជាការពារ និងកម្លាំងសឹករងស្រុក បានធ្វើការឃាត់ខ្លួន នៅវេលាម៉ោង០៩ និង២០នាទី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧។

ជនសង្ស័យ កំពុងស្ថិតនៅក្រោមការសាកសួរ ដើម្បីកសាងសំណុំរឿង ចាត់ការបន្ត តាមនីតិវិធី៕ ប៉ែន នួន

ar ar (1)


ចែករំលែក៖