ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងកណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ខេត្តតាកែវ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក ២ នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីបានធ្វើការចែកចាយ និងប្រើប្រាស់គ្រឿងញៀន ដែលហេតុការបង្រ្គាបនេះធ្វើឡើងនៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅភូមិស្វាយរុន ឃុំជរះពេន ស្រុកសំរោង ខេត្តតាកែវ ។

យោងតាមរបាយការណ៍អធិការដ្ឋាននគបាលស្រុកសំរោង បានអោយដឹងថា កម្លាំងអធិការដ្ឋាននគបាលស្រុកសំរោង បានធ្វើការសហការណ៍ជាមួយប៉ុស្តិ៍នគបាលរដ្ឋបាលបឹងត្រាញ់ជើង ជំរះពេន និងកម្លាំងប្រជាការពារ បានធ្វើការឃាត់ខ្លួនជនសង្ស័យចែកចាយ និងប្រើប្រាស់គ្រឿងញៀន បាន ១ នាក់ មានឈ្មោះ ផង់ អៀង ភេទប្រុស អាយុ ២១ ឆ្នាំ រស់នៅភូមិស្វាយរុន ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ និងបក្សពួកម្នាក់ទៀតឈ្មោះ ផង់ អួន ភេទប្រុស អាយុ ៣៧ ឆ្នាំ រស់នៅភូមិតាញ៉ង ឃុំធា ស្រុកបាភ្នំ ខេត្តព្រៃវែង រត់គេចខ្លួនពេលបង្រ្គាប ។ ក្នុងហេតុការណ៍បង្រ្គាបខាងលើបានធ្វើការដកហូតវត្ថុតាងមួយចំនួនដូចជា ម្សៅក្រាមពណ៍សរថ្លា ២ កញ្ចប់តូច និងទូរស័ព្ទដៃមួយគ្រឿង ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងដំណើរការកសាងសំណុំរឿងតាមនីតិវិធី ៕ ភ្នំដា

ae ae (1)


ចែករំលែក៖