ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតថ្នាំញៀនចំនួន១០កញ្ចប់

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ជាអ្នកជួញដូរគ្រឿងញៀនត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ សហការជាមួយកម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវបង្ក្រាបជាក់ស្តែង ដោយដកហូតបានថ្នាំញៀន ប្រភេទម៉ាទឹកកកចំនួន១០កញ្ចប់ថង់តូច ។

ហេតុការណ៍បង្ក្រាប់ជាក់ស្តែងនេះ នៅវេលាម៉ោង២១និង១០នាទីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចខាងជើងរោងចក្រប៊ឺរី ផ្លូវអូរដឹមកប់ស្រូវ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើនេះ មានឈ្មោះ ប៉េន សុខចេង អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាដក មានទីលំនៅភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។ វត្ថុតាងដកហូតបានថ្នាំញៀនប្រភេទម្សៅក្រាមពណ៍សថ្លាចំនួន១០កញ្ចប់តូច ។

សមត្ថកិច្ចបានបន្តទៀតថា មុននឹងឈានដល់ការបង្ក្រាននេះ គឺកម្លាំងទទួលបានព័ត៌មានពីប្រជាពលរដ្ធថា មានជនសង្ស័យខាងលើជាមុខសញ្ញាជួញដូរគ្រឿង ទើបកម្លាំងសមត្ថកិច្ចបានដាក់ការស្រាវ និងស៊ើបអង្កេត រហូតដល់ម៉ោងកើតហេតុខាងលើ ក៏ប្រទះឃើញជនសង្ស័យរូបនេះ នៅតាមផ្លូវ ក៏ឃាត់បានជាក់ស្តែងតែម្តង។

ក្រោយពេលឃាត់ខ្លូនជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានបញ្ជូនមកកាន់ផ្នែកជំនាញដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការទៅតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖