ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ជាមួយនឹងថ្នាំញៀន៣កញ្ចប់

ចែករំលែក៖

ខេត្តតាកែវ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនពីបទរក្សាទុក និងជួញដូរខុសច្បាប់នូវសារធាតុញៀន ខណៈបក្ខពួកម្នាក់ទៀត រត់គេចខ្លួនបាត់ ដែលហេតុការណ៍ឃាត់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៧ វេលាម៉ោង ១៥:០០ នាទី ស្ថិតនៅក្នុងភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាទី បានឲ្យដឹងថា ជនសង្ស័យខាងលើឈ្មោះ ស៊ឹម គន្ធា ហៅ ផ្អក ភេទ ប្រុស អាយុ ២៥ ឆ្នាំ មុខរបរមិនពិប្រាកដ រស់នៅភូមិសង្កែ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ រីឯបក្សពួកម្នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់ ។

នៅពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតបានថ្នាំញៀនចំនួន៣ កញ្ចប់តូច ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមច្បាប់៕ ភ្នំដា


ចែករំលែក៖