ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់រកឃើញកាំភ្លើងកែច្នៃដូចប៊ិច១ដើម

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំង នគរបាលប៉ុស្តិ៍ទួលសង្កែបានឃាត់ខ្លួន ខណៈ ជិះម៉ូតូមានអាវុធកែច្នៃខុសច្បាប់មួយដើមនៅជាប់នឹងខ្លួន។

ករណីឃាត់ខ្លួនបុរសនេះបានធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅ ចំណុចផ្លូវរថភើ្លងក្រុមទី១ ក្នុងភូមិបាក់ទូក សង្កាត់ទួលសងែ្ក ខណ្ឌឫស្សីកែវ។

ជនសង្ស័យដែលត្រូវកម្លាំងនគរបាលឃាត់ខ្លួនឈ្មោះ លី គឹមលៀង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងអគ្គិសនី មាន ទីលំនៅផ្ទះលេខ១៨១ ផ្លូវលេខ៨០ ភូមិទី ២៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជ ធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកម្លាំងនគរបាល ប៉ុស្តិ៍ទួលសង្កែបានឲ្យដឹងថា នៅមុនពេល ឈានដល់ការចាប់ខ្លួន ជនសង្ស័យខាងលើ នេះ គឺជនសង្ស័យបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាស្គូពីពណ៌ទឹកសមុទ្រលាយសមួយគ្រឿង ពាក់ស្លាកលេខក្លែងក្លាយភ្នំពេញ 1AB-6712 ធ្វើដំណើរចេញពីផ្ទះសំដៅទៅ កន្លែងឃាត់ខ្លួន។ ខណៈនោះកម្លាំងនគរ បាលប៉ុស្តិ៍ទួលសង្កែមសង្ស័យក៏ហៅឲ្យ ឈប់ដើម្បីត្រួតពិនិត្យក្នុងខ្លួន ស្រាប់តែរក ឃើញអាវុធកែច្នៃ១ដើមដូចប៊ិចនៅក្នុងអាវដោយមានគ្រាប់ចំនួន១គ្រាប់ផង។ បន្ទាប់ មកកម្លាំងនគរបាលកនាំខ្លួនជនសង្ស័យទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែដើម្បីសាកសួរដើម្បីស្វែងរកបក្ខពួកចាប់យកមក ផ្ដន្ទាទោស ព្រមទាំងកសាងសុំណុំរឿងបញ្ជូនទៅកាន់អធិការខណ្ឌឫស្សីកែវចាត់ការតាមច្បាប់៕ ប្រាថ្នា


ចែករំលែក៖