ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតថ្នាំញៀនក្រាមសថ្លា១៤កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅបានឆ្មក់បង្ក្រាបជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងការជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន១៤កញ្ចប់តូច កាលពីវេលាម៉ោង១១និង៤០នាទី ១៣រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ ចំណុចផ្ទះជួលភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យឈ្មោះ ឃុន ប្រុសស្នេហ៍ អាយុ២៣ឆ្នាំ មុខរបរមិនពិត ស្នាក់នៅជួលភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

តាមសម្តីសមត្ថកិច្ចបានឲ្យដឹងថា មុនឈានដល់កាឃាត់ខ្លួនជនសង្ស័យមានប្រជាពលរដ្ឋ ដែលនៅក្បែរបានរាយការណ៍សម្ងាត់ថា មានកាជួញដូរគ្រឿងញៀននៅចំណុចខាងលើទើបកម្លាំងនគរបាលចុះបង្ក្រាបជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យម្នាក់ររួបទាំងថ្នាំញៀនចំនួន១៤កញ្ចប់តូច។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់ផ្នែកជំនាញ ដើម្បីសួរនាំបន្តតាមនីតិវិធី៕ សុខាសែនជ័យ


ចែករំលែក៖