ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីអំពើលួច យកទូរស័ព្ទដៃ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១៣ និង១០នាទី ប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់សង្ស័យលួចយកទូរសព្ទ័ដៃ នៅចំណុចក្នុងរថយន្ត ផ្លូវ២៨គ្រួសារ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខរាជធានីភ្នំពេញ ។

សមត្ថកិច្ចថា ជនសង្ស័យឈ្មោះ ទេព ភារម្យ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។

ជនរងគ្រោះឈ្មោះ ថោង សាវឿន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករថយន្ត ស្នាក់នៅ ភូមិត្រពាំងរាំង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។

សម្ភារៈបន្សល់ទុក៖ ទូរសព្ទ័ដៃចំនួន១គ្រឿង ម៉ាកសាំសុង អេសសេវេនអេច ប្រគល់ឲ្យជនរងគ្រោះវិញ ។

ប្រភពឲ្យដឹងថា មុនពេលកើតហេតុ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង២៣ និង០០នាទី ជនរងគ្រោះបានបើករថយន្តរបស់ខ្លួនមកឈប់នៅចំណុចកើហេតុខាងលើ ស្រាប់តែមានជនសង្ស័យចំនួន០១នាក់ បានេជិះម៉ូតូ០១គ្រឿងមកឈប់ជិតរថយន្តរបស់ជនរងគ្រោះ រួចយកដៃគូកញ្ចក់រថយន្តមុខខាងឆ្វេង ភ្លាមនោះជនរងគ្រោះឃើញបានបើទ្វាររថយន្តចុះមកមើល ស្រាប់តែជនសង្ស័យបានឆក់យកទូរសព្ទដៃពីក្នុងដៃរបស់ជនរងគ្រោះ រួចឡើងជិះម៉ូតូគេចខ្លួន រួចជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង ។

រហូតដល់ថ្ងៃទី២២-១០-២០១៨ ម៉ោងប្រហែល៩និង០០នាទី ក្រុមហ៊ុន GPS បានផ្តល់ព័ត៌មាន មកជនរងគ្រោះថាសញ្ញា GPS ភ្ជាប់និងទូរសព្ទបានបាត់ មានសញ្ញាលោតនៅម្តូំ ហាងកាហ្វេ ភូមិត្រពាំងថ្ងាន់ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ពេលជនរងគ្រោះទៅដល់បានឃើញឈ្មោះ មុត ម៉ៅ កំពុងប្រើប្រាស់ទូរសព្ទ័របស់ជនរងគ្រោះ រួចជនរងគ្រោះបាននាំឈ្មោះ មុត ម៉ៅ យកមកធ្វើឲ្យសមត្ថកិច្ចយើងសាកសួរនិងបានឆ្លើយរសាភាពថាខ្លួន បានទិញទូរសព្ទ័ដៃពីឈ្មោះ ទេព ភារម្យ តម្លៃចំនួន៧០ដុល្លា និងបានឈានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ ទេព ភារម្យ នៅចំណុចក្នុងហាកាហ្វេសុវណ្ណភូមិ (ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង) នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ១១ និង១០នាទី យកមកសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ តុង សីហា


ចែករំលែក៖