ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីលក់ថ្នាំញៀន

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ កាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី៣ ខែតុលា ឆ្នាំ ២០១៦ នៅចំណុចចម្ការក្រូច ស្ថិតក្នុង ភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ កម្លាំងកងរាជអាវុធហត្ថខេត្តសហការជាមួយកម្លាំងស្នាក់ការ
កងរាជអាវុធហត្ថកែវផុសប្រមាណ១០នាក់ដឹកនាំដោយលោកអនុសេនីយ៍ឯក ឡុង គឹមហួ នាយការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀនបានចុះបង្ក្រាបការជួញដូរគ្រឿងញៀននិងឃាត់ខ្លួនជនសង្ស័យបាន២នាក់ ។

មន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនទី១.ឈ្មោះ មាស រដ្ឋា ហៅក្របី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ និងទី២.ឈ្មោះ ហុង គឹមហួ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករ អ្នកទាំង២មានទីលំនៅភូមិ- ឃុំកើតហេតុខាងលើ ។

ជាមួយនឹងការឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងកងរាជអាវុធហត្ថបានដកហូតថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លាហៅម៉ាទឹកកកចំនួន២កញ្ចប់ មានទម្ងន់ស្មើនឹង០,១៨ក្រាម,ទូរស័ព្ទដៃ២គ្រឿង,នាឡិកាដៃ១គ្រឿង, ខ្សែដៃ១ខ្សែ, ចិញ្ចៀន១វង់ និងប្រាក់ចំនួន៨.០០០រៀល។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿងបញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុដើម្បីចាត់ការបន្តតាមនីតិវិធី៕ ឆ្លាមសមុទ្រ

untitled-1


ចែករំលែក៖