ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ២នាក់បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបមិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈពួកគេបានធ្វើសកម្មភាពឆក់កាបូបមិនបានសម្រេច ។

ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្លូវសហព័ន្ធរុស្សី ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌនំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ខាងលើនោះ ទី១មានឈ្មោះ ព្រុំ ចាន់រដ្ឋា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខទី២ឈ្មោះ ម៉ែន ម៉ាណារ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះសង់ថ្មី សង្កាត់កាកាប ខណ្ធពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ នារីម្នាក់បានជិះម៉ូតូ១គ្រឿងមិនចាំម៉ាក ក្នុងទិសដៅពីកើតទៅលិចតាមបណ្តោយផ្លូវសហព័ន្ធរុស្សី លុះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យមានគ្នា២នាក់បានជិះម៉ូតូ១គ្រឿងម៉ាកស្គូបពី ពណ៌ក្រហមលាយខ្មៅ បានជិះតាមមកពីក្រោយ ហើយបានធ្វើសកម្មភាពឆក់យកកាបូប ប៉ុន្តែមិបានសម្រេចពេលនោះ នាងក៏ស្រែកឲ្យគេជួយ ភ្លាមនោះជនសង្ស័យភ័យ ក៏ជិះម៉ូតូរត់ ហើយកម្លាំងសណ្តាប់ធ្នាប់សង្កាត់ដែលនៅក្បែរនោះឃើញ ក៏ជិះដេញតាមរហូតទៅដល់ភូមិស្លែងរលើង ទើបចាប់បានប្រគល់ឲ្យនគរបាលប៉ុស្តិ៍ទឹកថ្លាតែម្តង។ ចំណែកនារីរងគ្រោះ ក៏ជិះម៉ូតូទៅបាត់។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខចាត់ការតាមនីតិវិធី៕ តុង សីហា


ចែករំលែក៖