ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ២នាក់ជាក់ស្តែង ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ២១និង៤៥នាទីយប់ ក្រុមត្រួតពិនិត្យអាវុធជាតិផ្ទុះ និងរឹតបន្តឹងច្បាប់ចរាចរណ៌ផ្លូវគោក របស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ០២នាក់ជាក់ ស្តែងពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចវិទ្យាល័យ ជា ស៊ីម សាមគ្គី ផ្លូវលេខ ២៧១ ក្រុមទី១ ភូមិ១ សង្កាត់បឹងសាឡាង ខណ្ឌទួល គោក រាជធានីភ្នំពេញ ។

ជនសង្ស័យ ១-ឈ្មោះ រ៉ុង រ៉េត ហៅ ម៉ៃ ភេទប្រុស អាយុ ២១ឆ្នាំ ជន ជាតិខ្មែរ មុខរបរ កម្មកររោងចក្រកាតយដេរ ស្នាក់នៅផ្ទះ ជួលគ្មានលេខ ផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ២-ឈ្មោះ ឌឿន សាមឌី ហៅ ឌី ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

វត្ថុតាងដែលបានចាប់យក ៖ ក្រាមពណ៌សថ្លា ០១កញ្ចប់តូច ( សង្សឹយជាគ្រឿង ញៀន ), ម៉ូតូមួយគ្រឿងម៉ាក Honda Zoomerx ពណ៌ក្រហម៏ ស៊េរី2017 គ្មានស្លាកលេខ មានលេខតួ 14029 8 និងលេខម៉ាស៊ីន 0140292 និងទូរស័ព្ឌចំនួន ០២គ្រឿងម៉ាក Samsung Galaxy Note ពណ៌ស និងម៉ាក True ពណ៌ខ្មៅ

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ កំពុងឃាត់ ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ ទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕ ស តារា


ចែករំលែក៖