ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន​ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧​ នៅបន្ទប់ជួកម្តុំអាងទឹក​ ផ្លូវវេងស្រេង សង្កាត់ចោមចៅ​ ខណ្ឌសែនជ័យ។

ជនសង្ស័យ ទី១ឈ្មោះ សឿនធូ​ ភេទប្រុសអាយុ២៣​ ឆ្នាំមុខរបកម្មករសំណង់​ ស្នាក់នៅបន្ទប់កើតហេតុ​ មានស្រុកកំណើតនៅ ភូមិព្រៃគុយឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ទី២ឈ្មោះ អេវសាន​ ភេទប្រុសអាយុ២៥ឆ្នាំ​ មុខរបមិនពិតប្រាកដ​ ស្នាក់ជាមួយគ្នា​ មានស្រុកកំណើតនៅ​ ភូមិចំបក់ឃុំសំរោង ស្រុកស្វាយទាប ខេត្តស្វាយរៀង។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុននឹងឃាត់ខ្លួនជនសង្ស័យមានប្រជាពលរដ្ឋដែលនៅក្បែរបានរាយការណ៍ថា ឃើញជនសង្ស័យខាងលើ តែងតែសម្ងំជក់ថ្នាំញៀនស្ទើររាល់ថ្ងៃ ទើបកម្លាំងនគរបាលស្រាវជ្រាវរហូតឈានដល់ការចុះឆែកឆេរដល់បន្ទប់ជនសង្ស័យរកឃើញឧបករណ៍ប្រើប្រាស់មួយចំនួន ទើបឃាត់ខ្លួនជនសង្ស័យតែម្តង។

ក្នុងប្រតិបត្តិការណ៍នេះ សមត្ថកិច្ចដកហូតម៉ូតូចំនួន២គ្រឿងដោយមួយគ្រឿងម៉ាកហុងដាឌ្រឹមសង់​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ 1BQ 3316 និងមួយគ្រឿងទៀត ម៉ាកអាយខុន​ ពណ៌សលាយត្រួយចេក​ ពាក់ស្លាកលេខ បាត់ដំបង​ 1L3126 ។

ក្រោយឃាត់ជនសង្ស័យត្រូវបាននាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យចាត់ការបន្ត៕ សុខាសែនជ័យ


ចែករំលែក៖