ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង០១ និង៣០នាទី រំលងអធ្រាត្រ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ករណីជួញដូរដោយសុខច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវ១០១៩ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យ ឈ្មោះ ងួន ណាវ៉ុន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក  រាជធានីភ្នំពេញ និងឈ្មោះ សម្បត្តិ សរ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៥៦ ផ្លូវ១៦០ ភូមិ៣ សង្កាត់ផ្សារដេរប៉ូ២ ខណ្ឌទួលគោក  ។

ប្រភពបន្តថា  សម្ភារដកហូត ក្រាមសថ្លាចំនួន៤កញ្ចប់ថង់ធំ , ទូរសព្ទ័ដៃចំនួន៣គ្រឿង និងម៉ូតូចំនួន ១គ្រឿង ម៉ាកស្កុបពី ពណ៌ក្រហម ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1FU-2463 ។

ប្រភពឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍ប៉ុស្តិ៍ភ្នំពេញថ្មី បានល្បាតក្នុងភូមិសាស្ត្រដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យចំនួន២នាក់  កំពុងជិះម៉ូតូ១គ្រឿងឌុបគ្នាតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតហៅជនសង្ស័យឲ្យឈប់ ត្រួតពិនិត្យលើដងខ្លួន រកឃើញវត្ថុតាងខាងលើ នៅជាប់ខ្លួនជនសង្ស័យឈ្មោះ សម្បត្តិ សរ រួចកម្លាំងយើងបាននាំខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕


ចែករំលែក៖