ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីអំពើហិង្សាដោយចេតនា(យកកៅអីវាយបណ្តាលអោយរបួស)

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ២០ និង០០នាទី ប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណីអំពើហិង្សាដោយចេតនា(យកកៅអីវាយបណ្តាលអោយរបួស) នៅចំណុចក្នុងការ៉ាស់ជួសជុលរថយន្ត ផ្លូវ២០០២ ភូមិផ្សាទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យ ០២នាក់ ។

ជនសង្ស័យចំនួន ០២នាករួមមាន ៖ ១.ឈ្មោះ ប៉ាង មុំ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅក្នុងការ៉ាស់ជួសជុលរថយន្ត ផ្លូវ២០០២ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។ ២.ឈ្មោះ ឡៃ វិឆ័យ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។ ជនរងគ្រោះ ចំនួន ០១នាក់ ឈ្មោះ ខុម សុខហេង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (របួសក្បាលផ្នែកមុខចំហៀងខាងស្តាំប្រវែង៥សង់ទីម៉ែត្រ)។ សម្ភារៈបន្សល់ទុក៖កៅអីដែកមូលចំនួន០១ ។

មុនពេលកើតហេតុ ជនរងគ្រោះជាកូនជាងរបស់ជនសង្ស័យឡៃ វិឆ័យ រួចជនរងគ្រោះបាននិយាយទៅជនសង្ស័យឈ្មោះ ឡៃ វិឆ័យដែលជាឪពុកចុង សុំលុយចំនួន១០ដុល្លា តែជនបង្កពុំអោយ ក្រោយមកជនរងគ្រោះបានជិះម៉ូតូចេញពីក្នុងការ៉ាស់ជួសជុលរថយន្តទៅផ្ទះរបស់ខ្លួននៅសង្កាត់ស្ទឹងមានជ័យរួចប្រាប់ម្តាយខ្លួនថាឪពុកចុងរបស់ខ្លួនអោយយកលុយចំនួន៣០ដុល្លា តែម្តាយមិនអោយលុយ ជនរងគ្រោះក៍ជិះម៉ូតូមកការ៉ាស់ជួសជុលរថយន្តវិញ បានមួយសន្ទុះម្តាយរបស់ជនរងគ្រោះបានមកដល់ការ៉ាស់ជួសជុលរថយន្តនិយាយគ្នាទៅវិញទៅមក ស្រាប់ឈ្មោះ ឡៃ វិឆ័យ ស្ទុះទៅវាយជនរងគ្រោះ ហើយឈ្មោះ ប៉ាង មុំ ក៍ស្ទុះទៅវាយជនរងគ្រោះបន្ថែមហើយឈ្មោះ ឡៃ វិឆ័យ បានទៅយកកៅអីវាយជនរងគ្រោះចំក្បាលអោយរបួស ក្រោយមកកម្លាំងល្បាតប៉ុស្តិ៍ទឹថ្លាបានល្បាតដល់ចំណុចកើតហេតុឃើញហេតុការណ៍ក៍បាននាំខ្លួនជនសង្ស័យទាំង២នាក់មកធ្វើការសាកសួរនៅប៉ុស្តិ៍ទឹកថ្លាតែម្តង។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមច្បាប់ ៕តុង សីហា


ចែករំលែក៖