ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ២នាក់ ចាប់យកម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន១៤កញ្ចប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កាលពីយប់រំលងអធ្រាត្រ ឆ្លងចូលថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំង ជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចុះបង្ក្រាប ករណីគ្រឿងញៀន នៅចំណុច ផ្លូវ​បេតុង​ ស្ថិត​ក្នុង​ភូមិ​កោះខ្យង​ ឃុំ​អូរជ្រៅ​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ១-ឈ្មោះ តូង ជៀន ភេទប្រុស អាយុ​៣០ឆ្នាំ មានទីលំនៅ​ភូមិ​កោះខ្យង​ឃុំ អូរជ្រៅ​ ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ​ និង ២- ឈ្មោះ ស៊ើង សឹង ភេទ​ប្រុស អាយុ​១៨ឆ្នាំ មាន​ទីលំនៅ​ភូមិ​កោះខ្យង​ ឃុំ​អូរជ្រៅ​ ស្រុក​ព្រៃនប់​ ខេត្តព្រះសីហនុ ។

ជាមួយនេះផងដែរ សមត្ថកិច្ចបានដកហូត វត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀន ចំនួន ១៤កញ្ចប់ (៤កញ្ចប់ធំ និង ១០កញ្ចប់តូច)​ និង​ទូរស័ព្ទ ចំនួន ២គ្រឿង ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី ៕ ឆ្លាម សមុទ្រ


ចែករំលែក៖