ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ៣នាក់ដកហូតគ្រឿងញៀន១២កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៣នាក់ រួមទាំងថ្នាំញៀន១២កញ្ចប់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កាកាបឆ្មក់ចុះបង្ក្រាប. កាលពីវេលាម៉ង៤និង៣០នាទីរសៀល ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧​ នៅបន្ទប់ជួល​ ភូមិត្រពាំងជ្រៃ​ សង្កាត់កាកាប​ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យទី១ ឈ្មោះ ហេង​ ធី អាយុ៤៣ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងជ្រៃសង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតដក់ពោធិ៍ ឃុំជ្រៃធំ ស្រុកស្វាយរៀង ខេត្តស្វាយរៀង។ ទី២ឈ្មោះ និច ប៉ុណ្ណា អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅភូមិនរាយណ៍ ឃុំនរាយណ៍ ស្រុកបសែដ្ឋ ខេត្តកំពង់ស្ពឺ ។ ទី៣ ឈ្មោះ ហេង ឡាង អាយុ២៥ឆ្នាំ រស់នៅ និងស្នាក់នៅជាមួយគ្នា។ សម្ភារដកហូតមានថ្នាំក្រាមសថ្លា១១កញ្ចប់តូច និង១កញ្ចប់ធំ រួមទាំងម៉ូតូហុងដា ឌ្រឹមមួយគ្រឿង​ ពាក់ស្លាកលេខ ភ្នំពេញ 1Do 4708 ។

បច្ចុបន្នជនសង្ស័យទាំង៣នាក់ ជំនាញនគរបាលប៉ុស្តិ៍កាកាបកំពុងកសាងសុំណុំរឿងបញ្ជូនទៅកាន់ផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យចាត់ការបន្ត៕ សុខាសែនជ័យ


ចែករំលែក៖