ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ឃាត់ខ្លួនមនុស្ស៥នាក់សង្ស័យប្រើប្រាស់ថ្នាំញៀន និងប្រព្រឹត្តចោរកម្ម

ចែករំលែក៖

 

ភ្នំពេញ៖ មនុស្សប្រុស-ស្រី៥នាក់ត្រូវបានសមត្ថកិច្ចចម្រុះរបស់គណៈបញ្ជាការឯកភាពខណ្ឌសែនសុខឃាត់ខ្លួនសង្ស័យមានការពាក់ព័ន្ឋប្រើប្រាស់ថ្នាំញៀន និងជា មុខសញ្ញាចោរកម្មផងដែរ នៅក្នុងការចុះធ្វើរដ្ឋបាលរួមគ្នាឆែកឆេរតាមផ្ទះកាលពី ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ នៅតាម បណ្តោយផ្លូវរថភ្លើង នៅក្នុងភូមិសេប៉េសេ សង្លាត់ទឹកថ្លា ខណ្ឌសែនសុខ។
នៅក្នុងប្រតិបត្តិការនោះដឹកនាំបញ្ជា កម្លាំងដោយលោក សារឹម វុទ្ធី អធិការរង នគរបាលខណ្ឌតំណាងលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌ និងលោក មុត សុវណ្ណ នាយករដ្ឋបាលខណ្ឌសែនសុខ រួមជាមួយកម្លាំងនគរបាលច្រើនរូបទៀត។

ក្រុមជនសង្ស័យទាំង៥នាក់នោះ ទី១.ឈ្មោះ សួង ម៉ូលីសុថា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់ភូមិ ពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ទី២.ឈ្មោះ ភួង សំខាន់ ភេទប្រុស អាយុ ២៧ឆ្នាំ ស្នាក់នៅម្តុំវត្តសំរោងអណ្តែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ទី៣.ឈ្មោះ គង់ ធារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសន្តិសុខនៅកន្លែងម៉ាស្សានៅ ខណ្ឌទួលគោក មានស្រុកកំណើតភូមិសុំ ឃុំកំពង់អម្ពឹល ស្រុកពារំាង ខេត្តព្រៃវែង ទី៤.ឈ្មោះ ពេជ្រ ស្រីកា ភេទស្រី អាយុ ២១ឆ្នាំ ធ្វើការក្នុងក្លឹបខារ៉ាអូខេ ស្នាក់នៅ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងទី៥.ឈ្មោះ នួន ជីងជីង ភេទស្រី អាយុ២៣ឆ្នាំ មុខរបរធ្វើការក្នុងក្លឹបខារ៉ាអូខេ ស្នាក់នៅ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

មន្ត្រីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនពួកគេទាំង៥នាក់គឺបន្ទាប់ពីមានបទបញ្ជាពីលោក បុឹល កុសល អភិ បាលនៃគណៈអភិបាលខណ្ឌ សែនសុខ បានជម្រុញឲ្យលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខឲ្យ ដឹកនាំកម្លាំងចុះធ្វើរដ្ឋបាលតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងសង្កាត់ទឹកថ្លា ដើម្បីការពារសុវត្ថិភាពជួនលោកប្រធានាធិបតី ហ្វីលីពីន ដែលអញ្ជើញមកទស្សនៈកិច្ចនៅ កម្ពុជារយៈពេល២ថ្ងៃ គឺថ្ងៃទី១៣ និង ទី ១៤ ខែធ្នូ ឆ្នាំ២០១៦ នេះ។

បន្ទាប់ពីទទួលបានការណែនាំនេះ ទើបលោក ម៉ក់ ហុង អធិការ បានចាត់ចែងបញ្ជាទៅលោកអធិការរង២នាក់ គឺលោក គួក សុខហួ និងលោក សារឹម វុទ្ធី ចុះធ្វើ រដ្ឋបាលនៅចំណុចខាងលើនោះ។ នៅ ក្នុងពេលចុះប្រតបត្តិការ ក៏បានជួបប្រទះ ជនសង្ស័យទាំង៥នាក់កំពុងស្នាក់នៅក្នុងបន្ទប់ផ្ទះជួលមិនប្រក្រតីក៏ចូលទៅឆែកឆេរ បន្ទប់ស្រាប់តែរកឃើញគ្រឿងបន្លាស់ម៉ូតូមួយចំនួនធំ និងដោយមានការសង្ស័យពួកគេប្រើប្រាស់ថ្នាំញៀនផងទើបឃាត់ខ្លួន យកទៅសាកសួរនៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខជាបណ្តោះអាសន្នសិន៕ តុង សីហា

as-4 as as-1 as-2 as-3


ចែករំលែក៖