ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរសម្នាក់ករណីលាក់ទុកកាំបិតបុ័ង១ដើមជាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ត្រូវកម្លាំងចម្រុះខណ្ឌសែនសុខ ឃាត់ខ្លួនបន្ទាប់ពីល្បាតក្នុងភូមិសាស្រ្ត ភូមិត្រពាំងឈូក មុខពេទ្យលោកសង្ឃ ។

កាលពីវេលាម៉ោង ២២និង១០នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចមុខតំបន់ត្រពាំងឈូក តាមបណ្ដោយផ្លូវ២៧១ ភូមិបូរីកម្មករ (ហៅភូមិត្រពាំងឈូក) ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនសង្ស័យខាងលើមានឈ្មោះ ធា ប្រុស ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីតំបន់ត្រពាំងឈូកត្រូវដាក់ទីបញ្ជាការស្រាលនៅក្នុងនោះ ករណីគ្រឿងញៀន គឺមានការថយចុះគួរឲ្យកត់សម្គាល់ហើយពេលដែលកម្លាំងខាងលើបានដើរល្បាតជុំវិញតំបន់ខាងលើ ដើម្បីពិនិត្យរកមើលអ្នកដែលនៅសេសសល់មករកទិញថ្នាំ និងអ្នកជួញដូរភ្លាមនោះ ក៏ប្រទះបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកវេវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1T 9648 ដែលកំពុងអង្គុយមុខតំបន់ត្រពាំងឈូក គួរឲ្យសង្ស័យហើយកម្លាំងសមត្ថកិច្ច ក៏បានឲ្យឃាត់ខ្កួនដើម្បីឆែកឆេរ ហើយក៏ឃើញកាំបិតបុ័ងតោមួយដើម នៅក្រោមកែបម៉ូតូរបស់ជនសង្ស័យ ហើយក្រោយមកនរគបាលបាននាំខ្លួនជនសង្ស័យខាងលើ យកទៅសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលទឹកថ្លា។

ក្រោយពីការសាកសួររួចមកជនសង្ស័យខាងលើ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់អធិដ្ឋានខណ្ឌសែនសុខរង់ចាំការដោះស្រាយនៅពេលក្រោយ ៕ តុង សីហា

ae (2) ae ae (1)


ចែករំលែក៖