ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរសម្នាក់នៅផ្ទះសំណាក់ ហេង សុខ មនោរម្យ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក ដឹកជញ្ជូន ប្រើសប្រាស់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ កម្លាំងនគរបាលប្រឆាំងបទល្មើលគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក ដឹកជញ្ជូន ប្រើប្រាស់នូវសារធាតុ ញៀនដោយខុសច្បាប់។

ជននេះត្រូវបានឃាត់ខ្លួននៅនៅចំណុចផ្ទះសំណាក់ ហេង សុខ មនោរម្យ ស្ថិតក្នុងភូមិម៉ាស៊ីនទឹក ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅម៉ោង១៦ និង៤៥ នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ។

នគរបាលថា ជននេះឋិតក្នុងការតាមដានដែលជា មុខសញ្ញា ឈ្មោះ សុខ រ៉ំ ភេទប្រុស អាយុ ៣០ ឆ្នាំ មានលំនៅឋានភូមិបុស្សតាអ៉ឹម ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

បច្ចុប្បន្នជននេះ និងវត្ថុតាងដែលដកហូតបាន នោះ ត្រូវបាននគរបាលផែ្នកប្រឆាំងបទគ្រឿងញៀន កសាងសំណុំរឿងបញ្ជូនខ្លួនឲ្យទៅតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ តាមនីតិវិធីច្បាប់ ។

សូមបញ្ជាក់ថា ឈ្មោះ សុខ រ៉ំ រូបនេះ ធ្លាប់ជាប់ពន្ធនាគារខេត្តកំពង់ចាមរយៈពេល ០១ ឆ្នាំ ពីបទ ទទួលផលចោរកម្ម កាលពីឆ្នាំ២០១៥ ៕ វណ្ណៈ


ចែករំលែក៖