ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធជំនួញគ្រឿងញៀន

ចែករំលែក៖

ខេត្តកណ្តាល៖ កម្លាំងសមត្ថកិច្ចបានចាប់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ។ ជាមួយគ្នានេះ សមត្ថកិច្ចបានរិបអូសវត្ថុតាងថ្នាំញៀន២កញ្ចប់ផងដែរ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង២០និង២០នាទី ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវលំ ភូមិព្រៃបឹងឃំុបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ប្រភពព័ត៌មានពីសមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យឃាត់ខ្លួន ឈ្មោះ ប៊ុនរិទ្ធី ហៅឡូញ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់នៅភូមិព្រៃបឹងឃំុបែកចាន ស្រុកអង្គស្នួលខេត្តកណ្តាល។ ជាមួយគ្នានេះ វត្ថុតាងដែលសមត្ថកិច្ចដកហូតៈ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក)(២កញ្ចប់តូច) និង ឧបករណ៍ប្រើប្រាស់ថង់ច្រកថ្នាំមួយចំនួន ។

ប្រភពព័ត៌មានដដែលអះអាងប្រាប់ថា នៅវេលាម៉ោងកើតហេតុខាងលើ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកអង្គស្នួល សហការជាមួយប៉ុស្តិ៍បែកចានទទួលព័ត៌មានពីមហាជនល្អថា មានមុខសញ្ញាកំពុងជួញដូរសារធាតុញៀននៅចំណុចខាងលើ ពេលនោះកម្លាំងជំនាញបានចុះទៅឃាត់ខ្លួនបាន១នាក់ និងម្សៅសថ្លាសង្ស័យសារធាតុញៀនចំនួន២កញ្ចប់តូច ។

តាមការនិយាយរបស់ជនសង្ស័យខាងលើថា ថ្នាំញៀននេះគឺខ្លួនគេបានទិញពីឈ្មោះស៊ុនវិបុលភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រៃបឹង ឃំុបែកចានស្រុកអង្គស្នួលខេត្តកណ្ដាល។

បច្ចប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកអង្ដស្នួលដើម្បីបន្តតាមនីតិវិធី៕

aa (3) aa (1) aa (2)


ចែករំលែក៖