ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនប្តីប្រពន្ធ២នាក់ចាប់យកថ្នាំញៀន៥កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ ប្តីប្រពន្ធ២នាក់ ដែលប្រកបរបរជួញដូរគ្រឿញៀន ត្រូវបានកម្លាំងផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលទឹកថ្លាឃាត់ខ្លួនកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ នៅបន្ទប់ជួលផ្លូវបេតុង ភូមិអរគីដេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង២នាក់នេះ ទី១ ឈ្មោះ អន ស្វិត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិព្រែកអញ្ចាញ ឃុំលើ ស្រុកមុខកំពូល ខេត្តកណ្តាល(ប្តី)ទី២ឈ្មោះ សេង សុខណាវី ភេទស្រី អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលម្តុំផ្សារបឹងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខជា (ប្រពន្ធ) ។

សមត្ថកិច្ចបានឲ្យដឹងថា មុននឹងឃាត់ខ្លួនជនសង្ស័យ២នាក់ ប្តីប្រពន្ធខាងលើនេះ គឺសមត្ថកិច្ចបានប្រើជំនាញបញ្ឆោត(ខ្លា)អោយទៅទិញថ្នាំញៀនពីស្ត្រីជាប្រពន្ធ ហើយក៏ឃាត់ខ្លួនបានតាមផ្លូវ និងឆែករកឃើញថ្នាំញៀនចំនួន១កញ្ចប់ ពេលនោះក៏នាំខ្លួនស្ត្រីនោះទៅឆែកបន្ទប់ជួលនៅចំណុចខាងលើ ក៏ឃាត់ខ្លួនបានជនសង្ស័យជាប្តីម្នាក់ទៀត ហើយឆែកឆេរកឃើញថ្នាំញៀនចំនួន៤កញ្ចប់បន្ថែមទៀត និងជញ្ជើងសំរាប់ថ្លឹងថ្នាំញៀនចំនួន១រួមនឹងឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួនផងដែរ ហើយបាននាំខ្លួនពួកគេទាំងពីនាក់យកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។

ប្រភពដដែលបន្តទៀតថា ក្រោយពីសាកសួររួច សមត្ថកិច្ចក៏នាំខ្លួនជនសង្ស័យជាប្តីទៅឆែកឆេរផ្ទះជួលដែលពួកគេធ្លាប់ទិញថ្នាំញៀនបន្តទៀនៅខណ្ឌមានជ័យ ប៉ុន្តែពុំមានរកឃើញវត្ថុតាងអ្វីទេ ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ប្តីប្រពន្ធកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកាចាត់ការបន្តតាមនីតិវិធី ៕ តុង សីហា

ae (1) ae (2) ae (3) ae (4)


ចែករំលែក៖