ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀន៣នាក់ពេលធ្វើសកម្មភាព

ចែករំលែក៖

ខេត្តកំពង់ស្ពឺៈ សមត្ថកិច្ចនគរបាលស្រុកសំរោងទង ចេញល្បាតក្នុងមូលដ្ឋានបង្ការ ការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋបានឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀន៣នាក់ ខណៈធ្វើសកម្មភាពចែកចាយថ្នាំញៀន។

ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង២១យប់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចស្ពាន តាមផ្លូវខ្នងប្រឡាយ ស្ថិតនៅខាងត្បូងភូមិត្រពាំងឫស្សី ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យដែលឃាត់ខ្លួនរួមមាន៖

1-ឈ្មោះ ភួង ចៀន ភេទប្រុស អាយុ 23ឆ្នាំ នៅភូមិតាពរ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

2-ឈ្មោះ ប៉ាង ឡាញ់ ភេទប្រុស អាយុ 39ឆ្នាំ ភូមិតាពរ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

3-ឈ្មោះ ជៀម ចេង ហៅឆៃ ភេទប្រុស អាយុ 23ឆ្នាំ ស្រុកកំណើតភូមិដូនមាយ ឃុំស្ដៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅភូមិតាពរ ឃុំសំបូរ ស្រុកសំរោងទង ។

លោកវរសេនីយ៍ទោឃុតសុផលអធិការនគរបាលស្រុកសំរោងទងបានអោយដឹងនៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ថា កម្លាំងព្រហ្មទណ្ឌស្រុក បានសហការជាមួយកម្លាំងប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្ដិ៍ត្រពាំងគងបាន ល្បាតក្នុងមូលដ្ឋាន ប្រទះមុខសញ្ញាជួញដូរ និងរក្សាទុកនូវសារធាតុញៀនចំនួន 3នាក់ និងឆែកឆេរដកហូតបានម្សៅក្រាមពណ៌ស សង្ស័យជាគ្រឿងញៀនចំនួន 6កញ្ចប់តូច ទូរស័ព្ទដៃ 4គ្រឿង ម៉ាកសាំស៊ុង 2គ្រឿង ម៉ាកហាយយ៉ា 2គ្រឿង និងម៉ូតូ 1គ្រឿងម៉ាកស្មាស់ ពណ៌ខ្មៅ (ចាស់ ) ។

ក្រោយឃាត់ខ្លួនឆែកឃើញថ្នាំញៀន សមត្ថកិច្ចបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីបំពេញសំណុំរឿងតាមនីតិវិធិ ។

លោកអធិការបន្តថា នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀនទាំងនេះពិតជារបស់ពួកគេប្រាកដមែន។

បច្ចុប្បន្នក្រុមជនសង្ស័យត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀនចាត់ការបន្តតាមច្បាប់ ៕ សេនាស័ក្តិ

res


ចែករំលែក៖