ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមុខសញ្ញាជួញដូរថ្នាំញៀនម្នាក់​ រឹបអូសថ្នាំញៀន៤៨កញ្ចប់

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ សមត្ថកិច្ច នគរបាលខេត្តឧត្តរមានជ័យបានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មដោយរឹបអូសថ្នាំញៀន៤៨កញ្ចប់ និងវត្ថុតាងជាច្រើនទៀត។

 ប្រតិបត្តិការនេះបានធ្វើឡើងនៅសៀលថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១ ភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

 កម្លាំងនគរបាលខេត្តឧត្តរមានជ័យបានឲ្យដឹងថា ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរកបក្ខពួកជនដៃដល់(សុំមិនបញ្ចេញឈ្មោះ)ខណ:ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចរឹបអូសវត្ថុតាងមានថ្នាំញៀនប្រភេទមេតំហ្វេតាមីនប្រភេទម៉ាទឹកកក ( ICE ) ចំនួន ៤៨ កញ្ចប់ (កញ្ចប់ធំ ៤០កញ្ចប់, កញ្ចប់តូច ៨កញ្ចប់ ) ទម្ងន់ ៧៧៤ ក្រាម។ បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងជនសង្ស័យខាងលើ បញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖