ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមុខសញ្ញាជួញដូរថ្នាំញៀនម្នាក់ បន្តចាប់បានអ្នកជក់៣នាក់ ដកហូតវត្ថុតាងមួយចំនួន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចនគរបាលស្រុកសំរោងទង សហការជាមួយកម្លាំងជំនាញប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនមុខសញ្ញាជួញដូរថ្នាំញៀនដ៏សកម្មម្នាក់ ហើយបន្តចាប់បានក្រុមអ្នកជក់ថ្នាំ៣នាក់ទៀត ព្រមទាំងដកហូតវត្ថុតាងមួយចំនួនដើម្បីចាត់ការតាមច្បាប់ ។

ការចាប់ឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង១២ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចតផ្លូវខាងលិចភូមិអង្គតាឡឹក ចម្ងាយ៣០០ម៉ែត្រ ភូមិអង្គតាឡឹក ឃំុសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

មុខសញ្ញាសង្ស័យជួញដូរគ្រឿងញៀន បានម្នាក់ឈ្មោះ ចាន់ ពុទត្រា ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅកន្លែងខាងលើ។

លោកវរសេនីយ៍ទោ ឃុត សុផល អធិការនគរបាលស្តុកសំរោងទងបានឲ្យដឹងថា កម្លាំងផ្នែកប្រឆាំង គ្រឿងញៀន សហការកម្លាំងផ្នែកព្រហ្មទណ្ឌ និងប៉ុស្តិ៍ត្រពាំងគង បានឃាត់ខ្លួន ជនសង្ស័យជាមុខសញ្ញាជួញដូរ និងចែកចាយថ្នាំញៀនបានម្នាក់ខាងលើ ដកហូតម្សៅក្រាមពណ៌ស សង្ស័យថា គ្រឿងញៀន ចំនួន១កញ្ចប់មធ្យម ទូរស័ព្ទដៃចំនួន២គ្រឿង។

លោកអធិការបន្តថា ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបន្តឆែកឆេរផ្ទះរបស់គេនៅភូមិឃុំដដែល ហើយបានឃាត់មុខសញ្ញាប្រើប្រាស់ចំនួន៣នាក់បន្ថែមទៀតនៅនឹងផ្ទះជនសង្ស័យខាងលើ។

ក្រុមអ្នកញៀនថ្នាំទាំង៣នាក់
1/ឈ្មោះ រិទ្ធី រាជ ប្រុស 20ឆ្នាំ រស់នៅ ភូមិអូរំចេក ឃុំសែនដី ស្រុកសំរោងទង
2/ឈ្មោះ គន់ ស្រីមុី ស្រី 20ឆ្នាំស្នាក់នៅក្លិបពេជ្រនិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល
3/ឈ្មោះ ភី ស្រីដា ស្រី19ឆ្នាំស្នាក់នៅក្លិបពេជ្រនិលឃុំដំណាក់អំពិល ស្រុកអង្គស្នួល។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបាននាំខ្លួនរួមទាំងវត្ថុតាងមកកាន់អធិការរដ្ឋានគរបាលស្រុកដើម្បី
កសាងសំណំុរឿង បញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន ដេីម្បីចាត់ការនីតិវិធី ៕ សេនាស័ក្តិ

img-20161208-wa0016

img-20161208-wa0013

 

 


ចែករំលែក៖