ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន២នាក់ រឹបអូសថ្នាំញៀន៩កញ្ចប់

ចែករំលែក៖

កណ្តាលៈ មុខសញ្ញាជួញដូរគ្រឿងញៀន២នាក់ ត្រូវបានសមត្ថកិច្ចនករបាលស្រុកពញាឮ ស្រាវជ្រាវបង្រ្កាបឃាត់ខ្លួនកាលពីវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិស្រែតាមែង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ។

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ច រឹបអូសវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន២កញ្ចប់ធំ-៧កញ្ចប់តូច, ទូរស័ព្ទណូគាចុចពិល០២គ្រឿង, ប្រាក់រៀលចំនួន៦០.០០០រៀល, សម្ភារៈសម្រាប់វេចខ្ចប់ និងឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត។

មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនល្មើសដែលត្រូវបានចាប់ខ្លួន ទី១-ឈ្មោះ ស្រេង វង់លៀង ហៅឆៃ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្រែតាមែង ឃុំទំនប់ធំ ស្រុកពញាឮ ទី២-ឈ្មោះ អឿន ម៉ូ ភេទប្រុស  អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិទួលពង្រ ឃុំព្រះស្រែ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ។

ប្រភពដដែលបន្តថា ជនល្មើសខាងលើនេះជាមុខសញ្ញាជួញដូរគ្រឿងញៀននៅក្នុងមូលដ្ឋានដែលសមត្ថកិច្ចកំណត់ និងតាមដាននាពេលកន្លងមក ។ លុះមកដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦សមត្ថកិច្ចទទួលព័ត៌មានថា មុខសញ្ញាខាងលើនេះយកគ្រឿងញៀទៅធ្វើសកម្មភាពជួញដូរ ទើបសមត្ថកិច្ចឃ្លាំចាំមើល រហូតឈានដល់បង្រ្កាបឃាត់ខ្លួនជនល្មើសទាំង២នាក់ រួមជាមួយវត្ថុតាងពាក់ព័ន្ធ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ

aes (1) aes aes (2)
សូមអានបន្ត ៖ សន្តិសុខផ្សារស្ទឹងមានជ័យថ្មីត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនពាក់ព័ន្ធករណីលួចរថយន្តផ្ញើនៅផ្សារ


ចែករំលែក៖